វៀតណាមរក្សាកំណើនសេដ្ឋកិច្ច៦,៧ភាគរយ នៅឆ្នាំ២០១៩

សេដ្ឋកិច្ចវៀតណាមត្រូវបានរំពឹងថា នឹងមានកំណើនប្រមាណ៦,៧ភាគរយ នៅឆ្នាំ២០១៩នេះ ជាអត្រាលឿនបំផុតមួយ នេះបើយោងតាមវិទ្យាស្ថាន ICAEWEI ដែលធ្វើការស្រាវជ្រាវលើតំបន់អាស៊ីអាគ្នេយ៍ ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលពីម្សិលមិញ។

យោងតាមប្រភពថា ក្នុងត្រីមាសទី២ គេសង្កេតឃើញប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍នាំចេញធ្លាក់ចុះ តែលើកលែងតែវៀតណាម ដែលនាំចេញកើនឡើង បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

សេដ្ឋកិច្ចវៀតណាមរក្សាកំណើន៦,៨ភាគរយកាលពីត្រីមាសទី១ នៃឆ្នាំ២០១៩ ដោយសារតែភាពរឹងមាំខាងឧស្សាហកម្ម សេវាកម្មរឹងមាំ និងការនាំចេញផលិតផលកសិកម្មកាន់តែច្រើន។ យ៉ាងណាក៏ដោយ ប្រភពថា សេដ្ឋកិច្ចវៀតណាមអាចនឹងធ្លាក់ចុះដែរ ដោយសារតែតម្រូវការទំនិញពីប្រទេសចិនធ្លាក់ចុះ និងរបបគាំពារនិយមលើពាណិជ្ជកម្មកើនឡើង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner