សង្គ្រាមហ្កាហ្សាផ្តាច់ជីវិតគ្រូពេទ្យ និងគិលានុបដ្ឋាកជាង ១.០០០នាក់

ហ្កាហ្សា ៖ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ ២០២៣ បានសម្លាប់ជីវិតគ្រូពេទ្យ និងគិលានុបដ្ឋាកជាង ១.០០០នាក់។ នេះបើតាមការចេញដោយទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីន។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលប៉ាឡេស្ទីន ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន WAFA បានឲ្យដឹងថា បុគ្គលិក សុខាភិបាលជាង ៣១០នាក់នៅក្នុងដែនដីនេះ ត្រូវបានចាប់ខ្លួន ឬ រងទារុណកម្ម និងប្រហារជីវិត នៅក្នុងពន្ធនាគារ។

មន្ទីរពេទ្យនៅតែជាគោលដៅសម្រាប់កងទ័ពអ៊ីស្រាអែល ដែលទម្លាក់គ្រាប់បែក ឡោមព័ទ្ធ និងការវាយលុករបស់ពួកគេ ដោយបានសម្លាប់ និងបង្កឲ្យរបួសគ្រូពេទ្យ និងគិលានុបដ្ឋាកយ៉ាងច្រើន។

បើតាមសារព័ត៌មាន WAFA ចំនួនអ្នកស្លាប់ដោយសារការលុកលុយរបស់អ៊ីស្រាអែល បានកើនឡើងដល់ ៤៤.២១១នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ខណៈដែលមនុស្ស ១០៤.៥៦៧នាក់ផ្សេងទៀតបានរងរបួស៕

ប្រភព ៖ China Daily ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner