គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមក្នុងកម្មវិធី សប្តាហ៍​ឌីជីថល អន្តរជាតិវៀតណាមលើកទី៣ នៅសាធារណរដ្ឋសង្គមនិយម​វៀត​ណាម

(វៀតណាម)៖ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួម​ក្នុងកម្មវិធី សប្តាហ៍ឌីជីថល អន្តរជាតិវៀតណាមលើកទី៣ (The 3rd Viet Nam International Digital Week) នៅទីក្រុងហាឡុង ខេត្តគ័ងនីញ ដែលមានគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីតំបន់អាស៊ាន អាហ្វ្រិក អង្គការ​អន្តរជាតិ និងដៃគូសន្ទនាផ្សេងៗចូលរួមផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទអន្តរាគមន៍ស្តីពីការដាក់​ចេញ Virtual Assistant សម្រាប់វិស័យសាធារណៈដែលបានដាក់ចេញ​ដោយរដ្ឋាភិបាលកម្ពុជាតាមរយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីបម្រើជាប្រយោជន៍សាធារណជន។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកពីឧត្តមានុវត្តន៍​ផលិត​ផល​​រដ្ឋាភិបាលឌីជីថលមួយចំនួនដែលបានអភិវឌ្ឍដោយ​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ដែលក្នុងនោះរួមមាន៖ (១) ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh (២) កម្មវិធីសារិកា (sarika.gov.kh) (៣) កម្មវិធី NOMSA (nomsa.gov.kh) (៤) GO (go.gov.kh) និង (៥) ថ្នាល FORMKH (form.gov.kh) ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ​ក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និង​ក្រសួងបច្ចេកវិទ្យា និងគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ​ក្រសួងនៃប្រទេសទាំងពីរ​តាមរ​យអនុស្សារណៈនៃការយោគយល់ដែលបានចុះហត្ថលេខាកន្លងមក៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner