ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តឈប់នៅភ្លើងស្តុបពីក្រោយ របួសធ្ងន់ស្រាលពីរនាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូ MSX ឌុបគ្នាក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តហាយលេនឌ័រមួយគ្រឿងកំពុងឈប់នៅភ្លើងស្តុបពីក្រោយពេញទំហឹង បណ្តាលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ កាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅមុខក្រុមហ៊ុន ប្រេងឥន្ធនៈ តេលា តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ2AH-0707 ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើយហេតុ បានឈប់នៅភ្លើងស្តុប ពេលនោះ មានបុរសពីរម្នាក់ជិះម៉ូតូMSX ឌុបគ្នា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GD-8716 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាល ជនរងគ្រោះបោកផ្ទប់នឹងកញ្ចក់រថយន្តខាងក្រោយបែកខ្ទិច រងបួសធ្ងន់ម្នាក់ និងស្រាល ត្រូវបានរថយន្តសង្គ្រោះក្លីនីកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយភាគីទាំងសងខាងសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner