សត្វព្រៃជាច្រើនក្បាលត្រូវបានគេរកឃើញនៅក្នុងដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ខេត្តមណ្ឌលគិរី
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្រុមមន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ក្រុមសិក្សាស្រាវជ្រាវ ជីវៈចម្រុះបានទៅសិក្សាសត្វក្រពើភ្នំនៅតាមដងទន្លេស្រែពក ខេត្តមណ្ឌលគិរីដោយក្នុងនេះបានរកឃើញសត្វជាច្រើនប្រភេទកំពុងរស់នៅយ៉ាងសុខសាន្តនៅទីនោះ។
ប្រភពខាងលើនេះបានឱ្យដឹងថាសម្រាប់ក្រុមអ្នកស្រាវជ្រាវដែលបានចូលរួមនេះមានដូចជា មន្រ្តីឧទ្យានុរក្ស ភ្នាក់ងារស្រាវជ្រាវ ប្រជាសហគមន៍ ដែលសរុបមានចំនួន ១៣នាក់ ។
ក្រសួងបរិស្ថានបានឱ្យដឹងដែរថា សម្រាប់ការចុះស្រាវជ្រាវនេះជាលទ្ធផលគេបានរកឃើញដូចជា៖ នៅត្រង់ចំណុចកោះទេន បានរកឃើញស្វាព្រាមចំនួន ១០ក្បាល ,ចំណុចតានីបានឃើញស្វាព្រាមចំនួន ២១ក្បាល,ចំណុចអន្លង់ក្របីបានឃើញត្រដក់តូចចំនួន១ក្បាល-ចំណុចអូរសាសបានឃើញស្វាស្រូវចំនួន ៧ក្បាល -ចំណុចក្បាលសួយបានឆ្លុះឃើញកូនក្រពើចំនួន ៣ក្បាល ។
ចំពោះចំណុចទីតាំងខាងលើស្ថិតនៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕
ដោយ ៖ ម៉ាដេប៉ូ


