ក្រសួងទេសចរណ៍ សហការ ជាមួយ សកលវិទ្យាល័យបារាំង ផ្នែកបដិសណ្ឋារកិច្ច និងសណ្ឋាគារល្បីៗ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងនាយិកាទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីវឌ្ឈនភាពរបស់គម្រោងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ២០២៥ខាងមុខ រួមទាំងពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យទេសចរណ៍ជាមួយសកលវិទ្យាល័យបារាំងផ្នែកបដិសណ្ឋារកិច្ច និងសណ្ឋាគារល្បីៗ ព្រមទាំងប្រតិបត្តិករទេសចរណ៍បារាំងទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសបារាំង ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយដែលមាននាពេលកន្លងមក ។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជូនដល់ប្រជាជនបារាំង និងសហគមន៍និយាយភាសាបារាំង ជាពិសេសយុទ្ធនាការ ”ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” និង”ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា” ៕

អត្ថបទ ៖ ហេង សម្បត្តិ
រូបភាព ៖ សួង ពិសិដ្ឋ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner