សហរដ្ឋអាម៉េរិកផ្អាកគម្រោងយកពន្ធលើទំនិញម៉ិចស៊ីកូ ក្រោយសម្រេចបានកិច្ចព្រមព្រៀងរួមគ្នា

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងជាមួយម៉ិចស៊ីកូហើយ ដូច្នេះនឹងពុំមានការយកពន្ធទៅលើទំនិញម៉ិចស៊ីកូនោះទេ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។

តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះថា ប្រទេសលោកបានសម្រេចកិច្ចព្រមព្រៀងមួយជាមួយម៉ិចស៊ីកូ ដោយគម្រោងយកពន្ធលើទំនិញគ្រប់មុខរបស់ម៉ិចស៊ីកូ ដែលត្រូវបានកំណត់អនុវត្តន៍នៅថ្ងៃចន្ទសប្តាហ៍ក្រោយ នឹងត្រូវផ្អាកទៅវិញ ។

ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយថា ជាមួយគ្នានេះ ម៉ិចស៊ីកូបានយល់ព្រមចាត់វិធានការតឹងរ៉ឹងជាងមុន ក្នុងការទប់ស្កាត់លំហូរជនភៀសជន ដែលឆ្លងចូលទឹកដីម៉ិចស៊ីកូឆ្ពោះមកព្រំដែនភាគខាងត្បូងរបស់យើង ហើយថា ក្រសួងការបរទេសអាម៉េរិកនឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតពីកិច្ចព្រមព្រៀងនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner