ជនបរទេស២នាក់ យកលិខិតឆ្លងដែនជនបរទេសផ្សេងៗទៅជួញដូរ ដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនបរទេស២នាក់ ករណីយកលិខិតឆ្លងដែនជនបរទេសផ្សេងៗទៅជួញដូរដោយខុសច្បាប់ ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួន។

នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់នៅថ្ងៃទី៨ ខែមិថុនា នេះ ថា ជនសង្ស័យទាំង២នាក់ឈ្មោះ Vladymyr Antonevycm ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអ៊ុយក្រែន និងឈ្មោះ Volodymyr Behal អាយុ៣៥ឆ្នាំ ជាជនជាតិអ៊ុយក្រែន ដូចគ្នា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ ក្នុងខណ្ឌចំការមន។

សមត្ថកិច្ចបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ធ.ដ

ដោយៈ គិរី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner