ខេត្តនៅជាប់តំបន់ឆ្នេររបស់កម្ពុជា ដែលប្រសិទ្ធនាមថា តារះទិសនិរតី ត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោក នៅឆ្នាំ២០២០ខាងមុខនេះ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តនៅជាប់តំបន់ឆ្នេររបស់កម្ពុជា ដែលប្រសិទ្ធនាមថា តារះទិសនិរតី ត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោក លើកទី១ នៅឆ្នាំ២០២០ខាងមុខនេះ នេះជាកាបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងសន្និសីទ្ធសារព័ត៌មាន កាលពីម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែល គ្រោងរៀបចំ នៅថ្ងៃទី៤ដល់៦ ខែមករា ឆ្នាំ២០២០ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

ឯកឧត្តម នី ផល្លី អគ្គលេខាធិកាគណៈកម្មការគ្រប់គ្រងឆ្នេរសមុទ្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តការណ៍ប្រកួតនេះ ទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដោយឲ្យក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកនេះ។

ឯកឧត្តម បានបន្តថា ការប្រកួតនេះ បែងចែកជា៤ ដំណាក់កាល។ ដំណាក់កាលទីមួយ ប្រព្រឹត្តនៅថ្ងៃទី៤ ខែមករា លើចម្ងាយផ្លូវ១៣៩គីឡូម៉ែត្រ ចេញពីរមណីយដ្ឋាន តារាសាគរ ឆ្លងកាត់រង្វង់មូលវិថីសាយភូថង ឆ្ពោះទៅទីរួមខេត្តកោះកុង។ ដំណាក់កាលទី២ លើចម្ងាយផ្លូវ១៧៤គីឡូម៉ែត្រ ពីថ្ងៃទី៥ ចេញពីរង្វង់មូលវិថីសាយភូថង ឆ្ពោះទៅរមណីយដ្ឋាន ឋានសួគ៌បូកគោ នៃខេត្តកំពត។ ដំណាក់កាលទី៣ ថ្ងៃទី០៦ ចេញ ពីខេត្តកែប ទៅខេត្តកំពត និងបញ្ចប់ នៅខេត្តព្រះសីហនុ លើចម្ងាយ១៥៥គីឡូម៉ែត្រ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាឱកាសមួយសម្រាប់កម្ពុជាផ្សព្វផ្សាយតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសរចរ និងអ្នកចូលចិត្តជិះកង់ មកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសផ្តល់ឱកាសឲ្យអត្តពលិកកម្ពុជា បានប្រកួតប្រជែងជាមួយអ្នកប្រណាំងលំដាប់ពិភពលោក ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីយកទៅអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត។ ឯកឧត្តមបន្តថា ព្រឹត្តការណ៍នេះ ក៏ជាការរៀបចំសាកល្បងមួយ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួត SEA Games លើកទី៣២  ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១នេះ បានទទួលស្គាល់ពីសហព័ន្ធកីឡាជិះកង់ពិភពលោក ជាផ្លូវការក្នុងខែកក្កដា ឆ្នាំ២០១៩ខាងមុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner