ឃុំខ្លួនបុរសអាម៉េរិកាំង ករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដាក់ពន្ធនាគារព្រៃ-ស
ភ្នំពេញ៖ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនបុរសជនជាតិអាម៉េរិកាំងឈ្មោះABDU RRAHAM USSU TTERI ហៅABDUL
ដាក់ពន្ធនាគារព្រៃ-សបណ្ដោះអាសន្ន។
លោក គុជ គឹមឡុង តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ABDURRAHAM USSU TTERI ហៅABDUL អាយុ២៩ឆ្នាំពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ របស់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនបុរសជនជាតិអាម៉េរិកាំងម្នាក់ឈ្មោះ ABDURRAHAM USSU TTERI ហៅ ABDUL និង ភ័ស្តុតាងអាវុធខ្លីទំនើបៗចំនួន០៩ដើមផង មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការចាត់ការតាមនីតិវិធី។
សូមជម្រាបថា ការបង្ក្រាបករណី រក្សា និងប្រើប្រាស់អាវុធខុសច្បាប់នេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានខ្លួនឈ្មោះABD URRAHAM USSU TTERI ហៅ ABDUL អាយុ២៩ឆ្នាំ ជនជាតិអាម៉េរិក នៅផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានរក្សារាទុក និងប្រើប្រាស់អាវុធដោយខុសច្បាប់ ហើយសមត្ថកិច្ចដកហូតបានអាវុធខ្លីប្រភេទទំនើបបានចំនួន ៩ដើម គ្រាប់៩ម.ម ចំនួន៦៦គ្រាប់៕ម.ន