ក្រុមអ្នករត់តាក់ស៉ី នៅចំណុចស្តុបផ្សារអូឡាំពិក នៅតែបន្តចត រថយន្តអោយមានការកក់ស្ទះ ដដែល

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ៖  បងប្អូន ក្រុមអ្នករថយន្តតាក់ស៉ី នៅតែបន្តចតរថយន្តឈ្មួលរបស់ខ្លួន បង្កអោយប៉ះពាល់សណ្ដាប់ធ្នាប់ និងកកស្ទះចរាចរណ៍ នៅចំណុចស្តុបផ្សារអូឡាំពិក ខណៈ អាជ្ញាធរពាក់ព័ន្ធជំនាញ នៅមូលដ្ឋានខណ្ឌចំការមន ពុំបានយកចិត្តទុកដាក់ និងចុះរៀបចំសណ្ដាប់ធ្នាប់ តាមបទបញ្ជា របស់ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីឡើយ បែរជាបណ្ដែតបណ្ដោយអោយ ក្រុមអ្នករត់តាក់ស៉ី យកផ្លូវលេខ២៨៤ ផ្លូវលេខ១៩៩ ចំណុចប្រសព្វកែងស្តុបផ្សារអូឡាំពិក ធ្វើជាចំណតរថយន្ត(បេនឡាន) រត់ដេញចាប់ភ្ញៀវពេញផ្លូវ មិនបានរក្សាទុកចិញ្ជើមផ្លូវ១ភាគ៣ នៃចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ។

     ជាក់ស្ដែង នៅតាមបណ្ដោយមហាវិថីព្រះសីហនុ ផ្លូវលេខ២៨៤ និងផ្លូវលេខ១៩៩ ចំណុចប្រសព្វកែងស្តុបផ្សារអូឡាំពិក  ក្នុងមូលដ្ឋានសង្កាត់ផ្សារអូឡាំពិក ខណ្ឌចំកាមន ក្រុមអ្នករត់តាក់ស៉ី បានយកចិញ្ជើមផ្លូវ លើសពី១ភាគ៣ ធ្វើជាកន្លែងបេនរថយន្ត ឈប់ចតកែងផ្លូវ ក្រោមបង្គោលភ្លើងស្តុបតែម្ដង រត់ដេញចាប់ម៉ូយ ឬភ្ញៀវអ្នកជិះ ប្រសេកប្រសាច បង្កការកកស្ទះ អាជ្ញាធរមិនបានចុះរៀបចំអោយមានសណ្ដាប់ធ្នាប់ឡើយ ដែលបង្កអោយបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បណ្ដោយផ្លូវនេះ កក់ស្ទះចរាចរណ៍ទាំងព្រឹក ទាំងថ្ងៃ ទាំងល្ងាចតែម្ដង។

     ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋ តែងតែធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវនេះ សំនូមពរដល់អាជ្ញាធមានសមត្ថកិច្ចជួយយកចិត្តទុកដាក់ចំពោះបញ្ហានេះផង ដែលក្រុមអ្នករត់តាក់ស៉ី បានយកចិញ្ជើមផ្លូវ លើសពី១ភាគ៣ ធ្វើជាកន្លែងបេនរថយន្ត ឈប់ចតពេញផ្លូវ រត់ដេញចាប់ម៉ូយ ឬភ្ញៀវអ្នកជិះ ប្រសេកប្រសាចបង្កការកក់ស្ទះចរាចរណ៍ និងប្រកបអាជីវកម្មផ្សេងៗទៀត នេះ បានបង្កអោយមានការកក់ស្ទះចរាចរណ៍ជាខ្លាំង ជារៀងរាល់ថ្ងៃជាក់ស្ដែង នៅចំណុចស្តុបផ្សារអូឡាំពិក នេះតែម្ដង៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner