សហរដ្ឋអាម៉េរិក គ្រោងដំឡើងពន្ធនំាចូលទំនិញម៉ិកស៊ិក៥ភាគរយ ដើម្បីឆ្លើយតបនឹងការបរាជ័យក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងចេញសេចក្តីអាសន្នថ្នាក់ជាតិថ្មីមួយ ដើម្បីយកលេសដំឡើងពន្ធ០៥ភាគរយ លើផលិតផលនាំចូលពីម៉ិកស៊ិក។ នេះបើតាមសារព័ត៌មាន The Hill នៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ ដោយផ្អែកលើសេចក្ដីព្រាងប្រកាសភាពអាសន្នថ្មីមួយ ដែលខ្លួនទទួលបានថ្មីៗបំផុត។
 
គម្រោងប្រកាសភាពអាសន្នថ្មីនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលម៉ិកស៊ិក សម្រាប់ការបរាជ័យក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ ចូលមកក្នុងទឹកដីសហរដ្ឋអាម៉េរិកដោយឆ្លងកាត់ព្រំដែនម៉ិកស៊ិក។

បើតាមសារព័ត៌មានដដែលនេះ គម្រោងប្រកាសភាពអាសន្នខាងលើ អាចនឹងត្រូវធ្វើឡើងជាការបន្ថែមលើភាពអាសន្នដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញកាលពីខែកុម្ភៈកន្លងទៅ ស្ថិតក្នុងគោលបំណងសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner