អគារទីស្ដីការក្រសួងទេសចរណ៍ថ្មីកម្ពស់៧ជាន់ បានធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាង់សង់ ក្នុងទំហំទឹកប្រាក់ជិត២,៥លានដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

អគារទីស្ដីការក្រសួងទេសចរណ៍ថ្មី កម្ពស់៧ជាន់ បានធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាង់សង់ ក្នុងទំហំទឹកប្រាក់ ជិត២,៥លានដុល្លារ ដើម្បីបំពេញតម្រូវការការងារ ក្នុងវិស័យទេសចរណ៍ ដែល មានកំណើនឡើង។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។

តាមការឲ្យដឹងពី ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគារថ្មីនេះមានកម្ពស់៧ជាន់ ដោយចំណាយថវិកាសាងសង់ប្រមាណជិត២,៥លានដុល្លារអាម៉េរិក។ ការសាងសង់នេះទៀតសោត គឺត្រូវចំណាយពេលប្រមាណ១៨ខែ ឬ ១ឆ្នាំកន្លះ។ ឯកឧត្តមបន្ថែមថា អគារថ្មីនេះ មានទាំងបន្ទប់ការិយាល័យ នាយកដ្ឋាន អគ្គនាយកដ្ឋាន និងបន្ទប់ការងារមួយចំនួនទៀត។

ឯកឧត្តម ជា បូរ៉ា បន្តថា វិស័យទេសចរណ៍កម្ពុជាកាន់តែមានការរីកចម្រើន កំណើនការងារ ក្នុងវិស័យទេសចរណ៍ក៏កាន់តែរីកធំឡើង ដែលទាមទារឲ្យមានការបន្ថែមអគារថ្មីនេះ សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រីរាជការផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner