ចិនសម្រេចផ្តល់អាជ្ញាប័ណ្ណ 5G ដល់ក្រុមហ៊ុនធំៗក្នុងស្រុកចំនួន០៤

ចិន៖ ក្រុមហ៊ុនធំៗចំនួន០៤ បានទទួលសិទ្ធិប្រើប្រាស់បច្ចេកវិទ្យា5Gមុនគេ ក្រោយពេលដែលក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ហៅកាត់ថា MIIT នៅថ្ងៃព្រហស្បតិ៍តនេះ បានចេញអាជ្ញាប័ណ្ណបើកទូលាយឲ្យមានការប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងវិស័យពាណិជ្ជកម្ម។
 
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន លោក Miao Wei បានថ្លែងក្នុងពិធីប្រគល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនទាំង០៤ថា បច្ចេកវិទ្យា 5G នឹងបង្កើតឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកព័ត៌មានជំនាន់ថ្មី ដែលមានល្បឿនលឿន ចល័ត មានសុវត្ថិភាព និងទូលំទូលាយបំផុត។

បើតាមរបាយការណ៍ស្រាវជ្រាវរបស់បណ្ឌិតសភាព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ចិននោះ បច្ចេកវិទ្យា 5G នឹងជួយបង្កើតផលិតផល និងសេវាកម្មក្នុងស្រុកសរុបទំហំប្រមាណ១.៥៤ទ្រីលានដុល្លារអាម៉េរិក ព្រមទាំងការងារជាង៣លានកន្លែងនៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៥ខាងមុខនេះ ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner