ថៃចាប់ផ្តើមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅក្នុងការបោះឆ្នោតក្នុងសភា ខណៈលោក ប្រាយុទ្ធ ត្រូវរំពឹងខ្ពស់នឹងទទួលបានជ័យជម្នះ

ថៃ៖ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា និងអ្នកនយោបាយប្រឆាំងយោធាលោក ថាណាថន ចាងរឿងគិតចាគិត នឹងប្រជែងគ្នាសម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃក្នុងការបោះឆ្នោតក្នុងសភានៅក្នុងថ្ងៃពុធនេះ បន្ទាប់ពីក្រុមប្រឆាំងរបបសឹកបានសម្រេចជាចុងក្រោយថា ប្រធានបក្សធំបំផុតលំដាប់ទី៣នេះ សមស្របសម្រាប់ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ទោះជាតុលាការធម្មនុញ្ញបានព្យួរការងារសភារបស់លោកក្តី។

សម្រាប់ប្លុកប្រឆាំងយោធា មានបេក្ខជន៣រូបទៀតមកពីគណបក្សភឿថៃ តែលោក ថាណាថន មកពីគណបក្សអនាគតឆ្ពោះទៅមុខ ដែលទើបបង្កើតថ្មី តែទាក់ទាញការចាប់អារម្មណ៍ខ្លាំងទទួលបានការគាំទ្រជាងគេ។ ជាមួយគ្នានេះ គណបក្សភឿថៃមិនសង្ឃឹមថា នឹងទទួលបានការគាំទ្រពីសមាជិកសភាមកពីក្រៅប្លុករបស់ខ្លួនទេ តែដោយសារចង់បំពេញការសន្យាថា នឹងរារាំងក្រុមយោធាកុំឲ្យបន្តកាន់អំណាចតទៅទៀតនោះ ខ្លួនក៏គាំទ្រលោក ថាណាថន ដែលជាប្រធានគណបក្សដៃគូ ជាបេក្ខជនប្រជែងជាមួយលោក ប្រាយុទ្ធ ទៅ តែវាក៏បណ្តាលឲ្យសមាជិកបក្សភឿថៃមួយចំនួនមិនសប្បាយចិត្តផងដែរ។

យ៉ាងណាមិញ លោក ប្រាយុទ្ធ ចាន់អូចា ដែលកំពុងស្ថិតក្នុងតំណែងនាយករដ្ឋមន្ត្រីថៃស្រាប់ ត្រូវបានគេរំពឹងថា នឹងបន្តតំណែងនាយករដ្ឋមន្ត្រីដដែល បន្ទាប់ពីប្លុកយោធាធានាបានសមាជិកសភាភាគច្រើន២៥៤ រួមមានសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងភូមចៃថៃ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner