ប្រធានាធិបតីតួកគី សន្យារក្សាកិច្ចព្រមព្រៀងបញ្ជាទិញប្រព័ន្ធ S-400 ជាមួយរុស្ស៊ី បើទោះជាប្រឈមមុខនឹងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃអង្គារនេះ បានអះអាងសាជាថ្មីម្តងទៀត អំពីការសម្រេចចិត្តរបស់លោក ក្នុងការបញ្ជាទិញប្រព័ន្ធការពារមីស៊ីល S-400 ដែលផលិតនៅប្រទេសរុស្ស៊ី បើទោះបីជាមានការគំរាមកំហែងដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិកក្តី។

តួកគី និងរុស្ស៊ី មានកិច្ចព្រមព្រៀងត្រឹមត្រូវជាមួយគ្នា ហើយតួកគី ក៏មានការប្តេជ្ញារបស់ខ្លួនដែរ ដូច្នេះតួកគី នឹងមិនបោះជំហានថយក្រោយ ចេញពីកិច្ចព្រមព្រៀងនេះជាដាច់ខាត នេះបើតាមការអះអាងរបស់លោក តាយយីប អឺដូហ្គាន់ ប្រាប់ក្រុមអ្នកយកសារព័ត៌មាននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីការបន់ស្រន់។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ ប្រធានាធិបតីតួកគី លោក តាយយីប អឹដូហ្គាន់ និងសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ បានយល់ព្រមជួបមុខគ្នានាពេលខាងមុខក្នុងខែមិថុនានេះ ក្នុងអំឡុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅឯប្រទេសជប៉ុន ខណៈបញ្ហាទិញប្រព័ន្ធមីស៊ីល S-400 ទំនងនឹងក្លាយជាប្រធានបទសំខាន់មួយនៅក្នុងជំនួបរវាងមេដឹកនាំទាំងពីរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner