រថយន្តក្រុងគ្មានមនុស្សបើក ផ្តើមប្រតិបត្តិការសាកល្បងនៅទីក្រុងមួយ នៃប្រទេសចិន

រថយន្តក្រុងបើកបរដោយខ្លួនឯងចំនួន៤គ្រឿង បានចាប់ផ្តើមប្រតិបត្តិការសាកល្បង កាលពីចុងសប្តាហ៍មុន នៅទីក្រុងសិនចិន ភាគខាងត្បូងប្រទេសចិន ដែលជាទីក្រុងល្បីល្បាញខាងសម្បូរក្រុមហ៊ុនបច្ចេកវិជ្ជាខ្ពស់។

រថយន្តក្រុងឆ្លាតទំហំតូចជាងរថយន្តក្រុងធម្មតានេះ បានចាប់ផ្តើមរត់លើផ្លូវប្រវែង១,២គីឡូម៉ែត្រ ជាមួយនឹងចំណត៣កន្លែងនៅក្នុងតំបន់ហ្វូទៀន។ រថយន្តក្រុងមានល្បឿនកំណត់ទុកមុនគឺពី១០ ទៅ ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយបំពាក់មកជាមួយឧបករណ៍ចាប់ពន្លឺរថយន្តដទៃ កាមេរ៉ា និងអង់តែន GPS រថយន្តក្រុងនេះអាចបញ្ចៀសការបុកអ្នកថ្មើរជើង យានយន្តនានា និងរបាំងចែកទ្រូងថ្នល់ ប្តូរគន្លងផ្លូវដោយសុវត្ថិភាព និងឈប់នៅទីតាំងដែលបានកំណត់។

រថយន្តក្រុងនេះ នឹងមានអ្នកបើកបរម្នាក់ ដែលអាចចាប់ហ្វ្រាំង ឬប្តូររថយន្តនេះ ពីការបើកបរដោយខ្លួនវា ទៅជាបើកបរដោយមនុស្ស នៅពេលមានអាសន្ន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner