ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំ ខែមិថុនា និងពិនិត្យរបាយការណ៍ឆមាសទី១ឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

នៅវេលារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថ្មីៗនេះ ឯកឩត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង  ជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំនូវកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃទៅលើខ្លឹមសាររួម នៃ សេចក្តីព្រាងរបាយការណ៍ និងធ្វើការផ្ទៀងផ្ទាត់នូវរបាយការណ៍សកម្មភាពការងាររបស់ស្ថាប័នមន្ទីរអង្គភាពនិងកងម្លាំង នីមួយៗ ដើម្បីពិនិត្យនិងកែសម្រួលបំពេញបន្ថែម ឡើងវិញ ក្នុងខណៈដែលរបាយការណ៍មានការខ្វះ
ចន្លោះនោះ។សាម៉ីមន្ទីរបណ្តាស្ថាប័ន និង អង្គភាពត្រូវសុំធ្វើការកែតម្រូវ ឬស្នើសុំបំពេញបន្ថែមឡើងវិញជាថ្មីមុននិងរបាយការណ៍ទាំងនេះ ត្រូវបានយកទៅដាក់ឆ្លងសុំការអនុម័តពីក្រុមប្រឹក្សាខេត្ត។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាប្រធានដឹកនាំ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តបាត់ដំបងដើម្បីធ្វើការត្រួតពិនិត្យឡើងវិញនូវពង្រាងរបាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២០ និងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០របស់ខ្លួនមុននិងដាក់ឲ្យក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័តផ្លូវការ នៅពេលឆាប់ៗខាងមុខនេះ ។

ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានជម្រុញឲ្យថ្នាក់ដឹកនាំមន្ទីរនិងតំណាងមន្ទីរទាំងអស់ ត្រូវធ្វើការផ្ទៀងផ្ទាត់និងពិនិត្យមើលទៅលើពង្រាងរបាយការណ៍ទាំង២ច្បាប់ ដែលបានចែកជូនរួចហើយនោះ ត្រូវពិនិត្យមើលពីចំណុចសកម្មភាពការងាររបស់មន្ទីរសាម៉ីនីមួយៗឲ្យបានត្រឹមត្រូវ ក្នុងករណីមានការខ្វះចន្លោះនូវសកម្មភាពឬតួលេខ ទិន្នន័យផ្សេងៗ។ល។ សាម៉ីមន្ទីរត្រូវស្នើសុំការកែតម្រូវ ឬលុបដកចេញ ក្នុងកិច្ចប្រជុំនេះតែម្តង។ តែក្នុងករណី មិនច្បាស់លាស់តួលេខ ឬទិន្នន័យ ដែលតម្រូវផ្ទៀងផ្ទាត់ជាក់លាក់ពីស្ថាប័នខ្លួន អាចសុំពេលវេលាកែតម្រូវតាមក្រោយឲ្យបានរួចរាល់ ដោយកំណត់ពេលវេលាជាក់លាក់មុននឹងរបាយការណ៍ទាំង២នេះ ត្រូវយកទៅដាក់ឲ្យក្រុមប្រឹក្សាខេត្តបាត់ដំបង ដើម្បីស្នើសុំធ្វើការអនុម័ត ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner