ប្រមុខការទូតអ៊ីរ៉ង់ហៅទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកថា “សង្គ្រាមសេដ្ឋកិច្ច”
អត្ថបទដោយ៖
ហេង វណ្ណា
អ៊ីរ៉ង់៖ អ៊ីរ៉ង់បានហៅការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកថា ជា “សង្គ្រាមសេដ្ឋកិច្ច” ហើយបាននិយាយថា នឹងមិនមានការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនទេ រហូតដល់ទណ្ឌកម្មត្រូវបានដកចេញ។
ការកត់សម្គាល់បែបនេះរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ខ្លួនអាចរៀបចំកិច្ចចរចាដោយគ្មានបុរេលក្ខខណ្ឌ ប្រសិនបើអ៊ីរ៉ង់ផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ បានបង្ហោះសារនៅក្នុងបណ្តាញសង្គមធ្វីតធើថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក គឺជាសង្គ្រាមសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ ហើយសង្គ្រាម និងការចរចា ទោះមាន ឬគ្មានបុរេលក្ខខណ្ឌ គឺមិនស៊ីគ្នានោះទេ៕ម.ន


ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។