ប្រមុខការទូតសហរដ្ឋអាម៉េរិកព្រមានជាថ្មីម្តងទៀតទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុប កុំឲ្យប្រើបណ្តាញ 5G របស់ក្រុមហ៊ុន Huawei

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បានអំពាវនាវជាថ្មីម្តងទៀតឲ្យសម្ព័ន្ធមិត្តអឺរ៉ុប មានការប្រុងប្រយ័ត្នអំពីអ្វីដែលខ្លួនថ្លែងថា ជាហានិភ័យផ្នែកសន្តិសុខបង្កឡើងដោយក្រុមហ៊ុនទូរសព្ទរបស់ចិន Huawei ខណៈប្រទេសនានាកំពុងបង្កើតបណ្តាញ 5G របស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីជំនួបជាមួយនឹងសមភាគីហូឡង់ លោក ស្ទេស ប្លុក នៅក្នុងទីក្រុងឡាអេ ថា យើងមានភាពច្បាស់លាស់ អ្វីដែលយើងស្នើ គឺស្នើឲ្យសម្ព័ន្ធមិត្តដៃគូ និងមិត្តរបស់យើងទាំងអស់ កុំឲ្យធ្វើអ្វីដែលអាចនឹងបង្កគ្រោះថ្នាក់ទៅលើសន្តិសុខរួម ឬដាក់កំហិតទៅលើសមត្ថភាពរបស់យើង ក្នុងការចែករំលែកព័ត៌មានរសើប‍ ។

ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃ ប៉ុមប៉េអូ បានកើតមានឡើងស្របពេលដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ហូឡង់ បានរាយការណ៍អំពីការស៊ើបអង្កេតទៅលើកម្មវិធីបង្កប់មួយ ដែលអាចអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ចូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner