ពិធីក្រុងពាលី ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារទីចាត់ការ អគារស្នាក់នៅ និងអគារបច្ចេកទេសនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
អគារចំនួន ០៨ខ្នង រួមមាន អគារទីចាត់ការ ០១ខ្នង កំពស់២ជាន់ អគារការិយាល័យយោធាចារ្យ ០១ខ្នង អគារស្នាក់នៅយោធាចារ្យ ០១ខ្នង អគារឃ្លាំងបច្ចេកទេសអាវុធ គ្រាប់ ចំនួន ០១ខ្នង និងអគារស្នាក់នៅរបស់សិក្ខាកាមចំនួន ០៤ខ្នង កំពស់២ជាន់ អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ
ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី ផ្តល់ជាចំណងដៃ ជូនដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ត្រូវបានធ្វើពិធីក្រុងពាលី និង
បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ពិធីនេះបាន ប្រារពធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក “ ពេជ នីល “ ស្ថិតនៅភូមិសាស្ត្រ ភូមិ
ទី៦ ឃុំត្រែងត្រយ៉ុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុន ឆេង នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម អស់លោក នាយយក នាយករង នាយ
ទាហាន នាយទាហានរង ចំណុះមជ្ឈមណ្ឌហ្វឹកហ្វឺនកងទ័ពជើងគោក ជាច្រើនរូបទៀត ។

ហើយនេះជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងចំណោមសមិទ្ធិផលជាច្រើន សម្រាប់មជ្ឈមណ្ឌល
ហ្វឹកហ្វឺនកងទ័ពជើងគោក ។ ពិធីក្រុងពាលី បញ្ចុះបឋមសិលា បានដំណើរការទៅតាមកម្មវិធីបានគ្រោងទុកដោយ
ឯកឧត្តម ឈុន ឆេង និងសហការីទាំងអស់បានចូលរួមធ្វើការអុជធូប និងបួងសួងសុំនូវសេចក្តីសុខសប្បាយពីម្ចាស់ទឹក ម្ចាស់ដី ដែលថែរក្សាព្រៃភ្នំ ក្រំថ្ម ព្រមទាំងបានសែន នូវសំណែន គ្រឿងសក្ការបូជា និងបួងសួងដល់គុណបុណ្យព្រះរតនៈត្រែយ៍ វត្ថុសាកសិទ្ធក្នុងលោក ទស្សបូរមី តាមថែរក្សាភូមិករ និងភាពសុខសាន្តកើតមានដល់នៃការប្រារពពិធីក្រុងពាលី ប្រោះព្រំ
ប្រសិទ្ធិពរជ័យ ក៏ដូចជាការទទួលយកនូវគ្រឿងសក្ការៈបូជានៅក្នុងកម្មវិធីបញ្ចុះបឋមសិលា
សាងសង់ដែលជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែររបស់យើង។

គួរំលឹកថា៖ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង
ជាមេបញ្ជាការ កងទ័ពជើងគោក តែតែងបានយកចិត្តទុកដាក់ខ្ពស់ លើការកសាងអគារ
ស្នាក់នៅ ជំរំកងទ័ព គ្រួសារកងទ័ព ការយកចិត្តទុកដាក់ខ្ពស់ក្នុងការឧបត្ថម្ភផ្តល់ គ្រឿងសម្ភារៈប្រចាំថ្ងៃ កសាងហេដ្ឋារចនាសម្ព័ន គ្រឿងឧបភោគបរិភោគ បន្ថែមលើគោលរបបប្រចាំថ្ងៃមានស្រាប់ ដល់គ្រួសារកងទ័ព យោធិនពលីមរណៈ យោធិនពិការ និងអតី
យុទ្ធជន ។ ទាំងនេះធ្វើឲ្យកងទ័ពមានភាពកក់ក្តៅ មានស្មារតីរឹងមាំអង់អាចក្លាហានដើម្បីឈរជើង ការពារបូរណភាពទឹកដី សេចក្តីសុខក្សេមក្សាន្តជូនប្រជាជន ។

ឯកឧត្តម ឈុន ឆេង នាយទាហាន នាយទាហានរង ពលទាហាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានជូនអគារដល់មជ្ឈមណ្ឌលដែលជាប្រយោជន៍ធំធេងរបស់កងទ័ពក្នុងភារកិច្ចជាតិមាតុភូមិ ប្តេជ្ញាការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាពដាច់ខាត ទោះកាលៈទេសៈណាក៏ដោយ ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយណានាំឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា ។
នៅក្នុងឧិកាសនេះឯកឧត្តម ឈុន ឆេង ក៏បានធ្វើការប្រគល់អាវភ្លៀងចំនួន ១៥៤អាវ
ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ
បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ជូនសិក្ខាកាមផងដែរ ៕ធ.ដ


