ផ្លូវលំមួយខ្សែប្រវែង ៩០០ម ស្ថិតនៅក្នុង ភូមិអូរលួសឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានជួសជុលឡើងវិញ
កំពត ៖ ផ្លូវលំមួយខ្សែប្រវែង ៩០០ម ស្ថិតនៅក្នុង ភូមិអូរលួសឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានជួសជុលឡើងវិញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរដឹកជញ្ជូន កសិផលផ្សេងៗ យកទៅលក់នៅទីផ្សារ នេះក៏ជាផ្នែកមួយ ជួយបង្កើន ជីវភាពរស់នៅ របស់ពលរដ្ឋ អោយបានកាន់តែរីកចំរើនឡើងជាលំដាប់។
បើតាម លោក អូន ខន អភិបាល ស្រុកកំពង់ត្រាចលើកឡើងថា ក្នុងនាមអភិបាលស្រុកកំពង់ត្រាចសូមថ្លែងអំណអរគុណដល់ លោក ជីវ យោង គណៈគ្រប់គ្រង សាលា និង លោក ទិន សុផានូ គ្រូប្រចាំថ្នាក់ សាលា គាគ ឃួន សាលាចិនស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានប្រមូលថវិការពីសប្បុរសជននានា និង ថវិកា ផ្ទាល់ខ្លួន ចូលរួមជាមួយថវិកាឃុំ លោក ស្រី សាន់ ជាមេឃុំ ដំណាក់កន្ទួតខាងត្បូង ដើម្បីធ្វើការ ជួសជុលផ្លូវ ដែលខូចខាតនេះឡើងវិញអោយបានល្អ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។
លោកថា សកម្មភាពនេះ ធ្វើឡើងស្របតាមផែនការ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានគោលនយោបាយ វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេស ជួយកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ កិច្ចការសង្គម ដែលយើងធ្វើនេះ មានការជួសជុល ផ្លូវខូចខាតប្រវែង ៤០០ម ដឹកនាំដោយលោក ទិន សុផានូ គ្រូប្រចាំថ្នាក់សាលាចិន គាគ ឃួន និង លោក ស្រី សាន់ មេឃុំ ដំណាក់កន្ទួតខាងត្បូង សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋជាច្រើន។
អភិបាលស្រុក កំពង់ត្រាច បន្ថែមថា គណបក្យប្រជាជនមិនដែលសន្យា ហើយចោលនោះទេ ហើយពលរដ្ឋ មានជំនឿជឿជាក់ និង ទំនុកចិត្ត មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលជាថ្នាក់ដឹកនាំ ដ៏ ប៉ិនប្រសប់ ឈ្លាសវៃ ដោយសម្តេចតេជោ ហ៊ុន សែន បានលះបង់អ្វីៗទាំអស់ដើម្បី បុព្វហេតុជាតិ និង មាតុភូមិ លុះត្រាទទួលបាននៅសុខសន្តិភាព យ៉ាងពេញលេញ។ មិនតែប៉ុណ្ណោះ សម្តេចតែងតែគឹតគូដល់សុខទុករ្ខបស់ប្រជាពលរដ្ឋជានិច្ច ដោយបានខ្វាយខ្វល់ រាល់បញ្ហាប្រឈមផ្សេងៗ ។ លោក អូន ខន ក៏បានជូនថវិការចំនួន ២០ម៉ឺនរៀលដល់ក្រុមការងារ និង ប្រជាពលរដ្ឋដែលជួយ ឈូសឆាយផ្លូវ ៕ Sila Sarin





