ដំណាំកសិកម្មប្រភេទកាកាវ ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មានការចាប់អារម្មណ៍ ស្របពេលទីផ្សារកំពុងមានតម្រូវការ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ដំណាំកាកាវត្រូវបានគេដឹងថា ជាប្រភេទដំណាំម៉្យាងដែលមានទំហំធំប្រហែលផ្លែទៀបបារាំងដែរ ចំណែកដើមវិញមានទំហំប៉ុនគ្នាដែរ ចំពោះការដាំវិញគឺមិនរើសដី ដូចជាដំណាំធុរេន ឫដំណាំដ៏ទៃៗទៀតនោះឡើយ ។ រីឯវិធីដាំ ងាយស្រួលក្នុងការថែទាំ ធន់នឹងមជ្ឈដ្ឋានជុំវិញរយៈពេលឲ្យផលរហូតដល់៦០ឆ្នាំ ចាប់ពី១៥
ខែឡើងទៅបន្ទាប់ពីថ្ងៃដាំដំបូងនៃការដាំដុះ ។ លើដីទំហំ១ហិកតាអាចដាំបាន៦០០ដើម ក្នុងចន្លោះដី៤ម៉ែត្រ១ដើម ។

ដំណាំប្រភេទនេះ ត្រូវបានប្រទេសមួយចំនួនដូចជា ជប៉ុន ចិន ថៃ និង សហគមន៍អឺរុប កំពុងត្រូវបានចរាចរលើទីផ្សារ ហើយកម្ពុជាយើងក៏កំពុងដំណើរការនៅលើទីផ្សារជិត១ឆ្នាំមកហើយដែរ ក៏នឹងបាននាំចេញទៅក្រៅប្រទេសប្រកបដោយជោគ
ជ័យ ហើយទទួលបាននូវសេដ្ឋកិច្ចយ៉ាងច្រើន ពីការនាំចេញ នូវដំណាកាកាវនេះ ។ កត្តានេះហើយទើបប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានងាកមកវិនិយោគដោយការដាំពូជកាកាវដើម្បីអនាគតដ៏ច្បាស់លាស់ទ្រទ្រង់ជីវភាពទីផ្សារ ដ៏ប្រាកដប្រជា ព្រោះកាកាវជាដំណាំកែច្នៃទៅជាគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ក៏ដូចជា គ្រឿងសំអាងជាដើម ។ សរុបសេចក្តីមក ប្រជាពលរដ្ឋកម្ពុជា របស់យើងលែងព្រួយបារម្ភជាមួយនឹងភាពមិនច្បាស់លាស់ដូចការដាំដំណាំផ្សេងៗ កន្លងមកទៀតហើយ ។ 

សូមជម្រាបថា៖ គោលនយោបាយរាជរដ្ឋាភិបាល បានផ្តោតលើកកម្ពស់លើវិស័យកសិកម្មជាអាទិភាព
ក្នុងការធ្វើឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ។ នេះក៏ជាមោទនភាពមួយថ្មីទៀតរបស់កម្ពុជា ដែលនឹងសម្រេចបាននូវការនាំចេញនូវដំណាំឧស្សាហកម្មដ៏មានសក្តានុពល មួយប្រភេទ ក្រោមការខិតខំពីក្រុមហ៊ុន និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាដៃគូចុះហត្ថលេខា ជាមួយគ្នានឹងបណ្តារប្រទេសជាច្រើនលើពិភពលោក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner