មនុស្ស២នាក់ បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅផ្លូវភ្នំ ១៥០០

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តពោធិ៍សាត់៖ មនុស្សស្រីប្រុសចំនួន ២នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវៀងអ្នកជិះម៉ូតូ បុកជាមួយរថយន្ត ក្នុងដំណើរច្រាស់ទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យមនុស្សស្រី ២នាក់បានរងរបួសធ្ងន់ បានកើតឡើងនៅវេលាម៉ោង១២ និង២០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣ និង១៤៤ ដែលស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អធិការនគរបាលស្រុកវាលវែងលោកវរសេនីយ៍ឯក ធាងឡេងបាបអោយដឹងថា នៅមុនកើតហេតុម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AZ 2119 បើកបរដោយឈ្មោះ ភុំ ចាន់រ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បាន របួសបាក់ភ្លៅស្ដាំ(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ អ៊ុ ស្រីដា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិបឹងរំលិច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសបាក់ភ្លៅស្ដាំ (ធ្ងន់) ទាំង២ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្ត បណ្ដាលឲ្យរងរបួសបាក់ភ្លៅទាំង២នាក់។

អធិការនគរបាលនគបាលស្រុកវាលវែងឲ្យដឹងទៀតថា រថយន្តម៉ាក TOYOTA HILUX វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A 2365 បើកបរដោយឈ្មោះ សោម សុផា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា បច្ចុប្បន្ន រស់នៅភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពុំរងរបួសនោះទេ មូលហេតុបណ្តាលមកពីរ អ្នកបើកបរម៉ូតូមិនបានប្រកាន់ស្ដាំ ។

លោក បានបន្តឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឲ្យខូចខាតម៉ូតូ និងរថយន្ត និងរងរបួសបាក់ភ្លៅស្ដាំ (ធ្ងន់)២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់ )។ បច្ចុប្បន្ន ជនរងគ្រោះត្រូវសមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ ដោយឡែកវត្ថុតាងម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចនាំយកទៅ រក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង រងចាំធ្វើការដោះស្រាយតាមនីតិវិធីផងដែរ ៕ ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner