ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលសត្វ សហការជាមួយកម្លំាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់រថយន្ត០២គ្រឿង ដែលដឹកសត្វជ្រូករស់ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីប្រទេស វៀត ចូលកម្ពុជា
ដើម្បីកាត់បន្ថយការឆ្លងរាលដាលនូវជំងឺប៉េស៍្តជ្រូកអាហ្រ្វិក និងការនំាចូលសត្វជ្រូកពីប្រទេសជិតខាង ដែលធ្វើប៉ះពាល់សុខភាពអ្នកបរិភោគ ប្រជាពលរដ្ឋ និងកាត់បន្ថយនូវហានិភ័យមួយចំនួនដែលបណ្តាលមកពីការបរិភោគសាច់ដែលមិនមានប្រភពច្បាស់លាស់ និងដោយទទួលបាននៅអនុសាសន៍ណែនំាពីថ្នាក់ដឹកនំាក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ក៏ដូចការដាក់ចេញនូវវិការដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលសត្វ ដឹកនាំដោយលោក ហ៊ុន សារ៉ាត អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល សហការជាមួយកម្លំាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ចាប់រថយន្តចំនួន០២គ្រឿង ដឹកសត្វជ្រូករស់មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីប្រទេសវៀត ចូលកម្ពុជា ។
រថយន្តទី១ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ក្រចេះ ៣A-០៦០២ ដឹកជ្រូករស់ចំនួន២១ក្បាល នៅចំណុចសត្តឃាតដ្ឋានក្រុងក្រចេះ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ ក្រុងក្រចេះ ដឹកដោយឈ្មោះ ស៊្រីន វ៉ាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ ជាម្ចាស់សត្វ មានទីលំនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ រថយន្តទី២ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣C-៥៤៦៣ ដឹកជ្រូករស់ចំនួន២៨ក្បាល នៅចំណុចស្ពានដែកចូលក្រុងក្រចេះ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ដឹកដោយឈ្មោះ ទុយ ប៉ូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិជីមាន់ត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមការអោយដឹងពីលោក ហ៊ុន សារ៉ាត និងកម្លំាងកងរាជអាវុធហត្ថ រថយន្តទាំង០២ ខាងលើនេះ គឺដឹកជ្រូកចេញពីប្រទេសវៀតណាមកាត់តាមច្រករបៀងស្អំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះទៅសត្តឃាតដ្ឋានក្រុងក្រចេះ។
បច្ចុប្បន្ន ទំាងមនុស្ស និងវត្ថុតាង ត្រូវបានក្រុមការងារបានយកទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការតាមនិតិវិធី ៕