ស្នាមញញឹមនេះ គឺផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី
អត្ថបទដោយ៖
ឆាយ រត្ថា
និងបំណងប្រាថ្នារួម ដែលធ្វើឱ្យយើងបានសម្រេចនូវសមិទ្ធផល ២ ជូនអ្នករាម ខេត្តព្រះសីហនុ
ក្រុមការងារថ្នាក់ជាតិ និងប្រជាជននៅតំបន់ឆ្នេរសមុទ្ររាម បានពិគ្រោះយោបល់ និងឈរលើជំហររួមថា យើងមានលទ្ធភាពទាំងរក្សាឆ្នេរជាសួនសាធារណៈសម្រាប់ឧត្តមប្រយោជន៍ប្រជាជនទូទាំងប្រទេសផង និងអាចរៀបចំជាលំនៅឋានសមរម្យឱ្យបងប្អូន ដែលជាយុទ្ធជននៃកងទ័ពជើងទឹកផងដែរ។
ដោយមានការឯកភាព ស្រុះស្រួលគ្នាខាងលើ ជម្រើសនេះ យើងបានរៀបចំចេញជាភូមិឋានក្សេមមក្សាន្ត ហើយខ្ញុំបានមកប្រគល់ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់ជូនបងប្អូនដែលខ្លះជាអតីត និងបងប្អូនខ្លះទៀតកំពុងបម្រើការជាកងទ័ពជើងទឹក ដោយអារម្មណ៍រីករាយ និងភាតរភាព។
២១ មករា ២០២៥



#ams1minute