លោក Narendra Modi ស្បថបន្តចូលកាន់តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌា សម្រាប់អាណត្តិទីពីរ
ឥណ្ឌា៖ លោក Narendra Modi នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីឥណ្ឌាជាផ្លូវការហើយ ដើម្បីបន្តដឹកនាំប្រទេសសម្រាប់អាណត្តិទីពីរ បន្ទាប់ពីគណបក្សរបស់លោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន។

លទ្ធផលឆ្នោតចុងក្រោយចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍តសប្តាហ៍មុន បានបង្ហាញថា គណប្ស BJP របស់លោក Modi ទទួលបានអាសនៈនៅក្នុងសភាចំនួន៣០០អាសនៈ ក្នុងចំណោមអាសនៈសរុប៥៤៣ ដែលនេះគឺជាជ័យជម្នះដ៏ធំបំផុត បើធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៤។ ចំណែកឯមេដឹកនាំគណបក្សប្រឆាំងលោក Rahul Gandhi ក៏បានទទួលស្គាល់បរាជ័យផងដែរ ។
សូមជម្រាបថា ពិធីស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី២ របស់លោក Narendra Modi ត្រូវបានប្រារព្ធឡើងនៅចំពោះមុខវត្តមានរបស់ភ្ញៀវកិត្តិយសប្រមាណ៨,០០០នាក់ក្នុងវិមានប្រធានាធិបតីឥណ្ឌា ក្នុងចំណោមនោះ ក៏មានវត្តមានរបស់មេដឹកនាំប្រទេសចំនួន០៨ផងដែរ៕ម.ន

