អ្នកវិទ្យាសាស្រ្តនៅប៉ូឡូញព្រមានថា បើសិនភ្នំភ្លើងឈ្មោះ Yellowstone ផ្ទុះឡើង វានឹងបំផ្លាញដែនដីមួយភាគធំរបស់សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ កំពូលភ្នំភ្លើងឈ្មោះ Yellowstone មានទីតាំងស្ថិតនៅក្បែរឧទ្យានជាតិ Yellowstone បើវាផ្ទុះឡើងនាថ្ងៃអនាគត នោះនឹងធ្វើឲ្យដែនដីមួយចំណែកធំរបស់សហរដ្ឋអាម៉េរិក រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ ហើយពុំមានមធ្យោបាយដើម្បីទប់ស្កាត់វាមិនឲ្យកើតឡើងបានឡើយ នេះបើតាមការព្រមានរបស់អ្នកជំនាញវិទ្យាសាស្ត្រមួយរូប។
 
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាម៉េរិក USGS បានបង្កើតក្រុមឃ្លាំមើលមួយហៅកាត់ថា YVO ដើម្បីធ្វើការតាមដានជាពិសេសនូវសកម្មភាពកំពូលភ្នំភ្លើង Yellowstone ជារៀងរាល់ថ្ងៃចាប់តាំងពីឆ្នាំ២០០១មក។ រហូតមកទល់ពេលនេះ ភ្នំភ្លើង Yellowstone ធ្លាប់បានផ្ទុះឡើងយ៉ាងហោចណាស់០៣ដង ដោយលើកចុងក្រោយបានកើតឡើងគឺកាលពី៦៤០,០០០ឆ្នាំមុន។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ ស៊ីឡេស្យ៉ា ក្នុងទីក្រុង កាតូវាយ ប្រទេសប៉ូឡូញ មានឈ្មោះថា ជែហ្ស៊ី ហ្សាបា បាននិយាយថា បើសិនភ្នំភ្លើងយក្សឈ្មោះថា Yellowstone ឬ ថ្មលឿង ពិតជាផ្ទុះឡើងនៅពេលអនាគត នោះវា នឹងបំផ្លាញដែនដីភាគច្រើនរបស់សហរដ្ឋអាម៉េរិក ហើយថា រឿងសមហេតុផលជាងគេដែលគួរធ្វើ គឺត្រូវជម្លៀសខ្លួនមនុស្សចេញពីទ្វីបអាម៉េរិកខាងជើងតែម្តង ខណៈវាពុំអាចព្យាករណ៍ឲ្យបានជាក់ច្បាស់នោះឡើយថា នៅពេលណាដែលភ្នំភ្លើងនេះនឹងចាប់ផ្តើមផ្ទុះឡើង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner