ផ្ទុះកំប៉ុងហ្គាសឆាបឆេះផ្ទះមួយខ្នងលក់សម្ភារៈសំណង់គ្រប់ប្រភេទ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល
ភ្នំពេញ៖ មានអគ្គីភ័យមួយបានផ្ទុះកំប៉ុងហ្គាសឆាបឆេះផ្ទះមួយខ្នង ដែលមានផ្លាកយីហោដេប៉ូស៊ីនួនមរកត លក់សម្ភារ:សំណង់គ្រប់ប្រភេទ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចអន្តរាគមន៍បានទាន់ពេល ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង១០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្សារព្រែកឯក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយ ចេញពីខាងក្នុងផ្ទះមួយខ្នង ដែលមានផ្លាក់យីហោដេប៉ូស៊ីនួនមរកត មានលក់សម្ភារៈផ្ទះបាយ សម្ភារៈអគ្គីសនី សម្ភារ៖សំណង់គ្រប់ប្រភេទ ដែលបណ្តាលមកពីរផ្ទុះចង្គ្រានកំប៉ុងហ្គាសឆាបឆេះ នៅខាងក្នុងជាន់ឡៅតឿខាងលើ បណ្តាលឱ្យបង្កជាអណ្តាតភ្លើងឆាបឆេះឡើង ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ក្នុងករណីគ្រោះអគ្គីភ័យនេះ មិនបង្កឲ្យមាននណារម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ ៕
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ទៅវិញជាស្ថាពរ ដោយប្រើពេលវេលារយះពេល៣០នាទី ប្រើប្រាស់រថយន្តពន្លត់សរុបទាំងអស់ចំនួន៣គ្រឿង របស់ការិយាល័យនគរបាលនគរបាលបង្កានឹងពន្លត់អគ្គីភ័យ៕ ដោយ៖ ឆៃ ហួត






