មេយោធាមីយ៉ាន់ម៉ាបំពេញទស្សនកិច្ចនៅរុស្ស៊ី

បរទេស ៖ ប្រមុខយោធាប្រទេសមីយ៉ាន់ម៉ា បានចាកចេញពីមាតុប្រទេស ទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី នេះបើតាមទូរទស្សន៍រដ្ឋ MRTV។

ប្រភពបានចេញផ្សាយថា កាលពីថ្ងៃចន្ទ លោក Min Aung Hlaing បានចាកចេញពីអាកាសយានដ្ឋាន ក្នុងរដ្ឋធានី Naypyidaw ក្នុងដំណើរ គ្រោងនឹងទៅជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងទីក្រុងម៉ូស្គូ។

លោក ក៏គ្រោងនឹងជួប ជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី និងមន្ត្រីផ្សេងៗទៀតផងដែរ នេះបើយោងតាមទូរទស្សន៍រដ្ឋ MRTV។

ជាការកត់សម្គាល់ ប្រមុខរដ្ឋាភិបាលយោធារូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ជាច្រើនដង ចាប់តាំងពីបានដឹកនាំរដ្ឋប្រហារ នៅឆ្នាំ២០២១។ ទីក្រុងមូស្គូ ត្រូវបានដឹងថា គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ របស់របបយោធាមីយ៉ាន់ម៉ា ហើយត្រូវបានចោទថា ផ្តល់អាវុធ និង ជួយខាងផ្នែកទូត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner