ឆ្មាំសមុទ្រអាមេរិកដកហូតថ្នាំញៀន ថ្លៃ១៤០លានដុល្លារ
បរទេស៖ សមាជិកឆ្មាំឆ្នេរសមុទ្រអាមេរិក បានរឹបអូស នូវគ្រឿងញៀនខុសច្បាប់ ជាង៥,៦០០គីឡូក្រាម ដែលមានតម្លៃជាង ១៤១លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍។
មន្ត្រីឆ្មាំសមុទ្រអាមេរិក ឬ Coast Guard Cutter Valiant ហៅកាត់ USCG និយាយថា «សារៈសំខាន់ នៃសកម្មភាពរឹបអូសនេះ គឺហាមឃាត់ទាន់ពេល មិនឲ្យគ្រឿងញៀន ដូចជា ហ្វេតានីល ជាដើម ចូលទៅក្នុងអាមេរិក មិនឲ្យមានផលប៉ះពាល់ ដល់ប្រជាជនអាមេរិក ឬ នរណាម្នាក់ នៅក្នុងសហរដ្ឋអាមេរិក នោះឡើយ»។
ឆ្មាំសមុទ្រអាមេរិក USCG បាននិងកំពុងរឹបអូសថ្នាំញៀន នៅក្នុងដែនទឹកបើកចំហ ក្នុងរយៈពេលពីរខែ ចុងក្រោយនេះ ដោយប្រើទាំងយន្តហោះ និងទូកល្បឿនលឿន។
ការរារាំង និងបេសកកម្មចុងក្រោយនេះ រឹបអូសបានគ្រឿងញៀនដ៏ធំបំផុត ដែលមិនធ្លាប់បានឃើញ នៅក្នុងការល្បាត ចុងក្រោយនេះ។ អ្នករត់ពន្ធប្រហែល ១៧ នាក់ ត្រូវបានឃុំខ្លួន ក្នុងអំឡុងពេល នៃ ការស្ទាក់ចាប់។ យោងតាម មន្ត្រីអាមេរិក យ៉ាងហោចណាស់ ប្រតិបត្តិការរត់ពន្ធមួយ ត្រូវបានប្រាប់ថា មានប្រភព មកពីប្រទេស ព័រតូរីកូ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត