ក្រុមហាម៉ាស់ថ្កោលទោសសម្តីគំរាមរបស់លោក Trump

ហ្គាហ្សា ៖ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Hazem Qassem នៅថ្ងៃព្រហស្បតិ៍ បានថ្កោលទោសសម្តីគំរាមប្រឆាំងនឹងក្រុមខ្លួនរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ហើយថា វានឹងធ្វើឱ្យស្មុគស្មាញដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

បើតាមអ្នកនាំពាក្យពួកហាម៉ាស់ ក្រុមខ្លួនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនបទឈប់បាញ់ដំណាក់កាលដំបូង តែអ៊ីស្រាអែលទៅវិញទេ ដែលចង់គេចវេសពីបទឈប់បាញ់ដំណាក់កាលទីពីរ ដូច្នេះលោក ត្រាំ គួរតែដាក់សម្ពាធលើពួកគេឲ្យចូលតុចរចា។

បទឈប់បាញ់នៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលសម្របសម្រួលដោយអេហ្ស៊ីប កាតា និងអាមេរិកបានចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា។

ដំណាក់កាលដំបូងមានរយៈពេល ៤២ថ្ងៃ ចំណាប់ខ្មាំងអ៊ីស្រាអែលរាប់សិបនាក់ និងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ត្រូវបានដោះលែង។

បើតាមការអះអាងរបស់អ៊ីស្រាអែល ចំណាប់ខ្មាំង សរុប ចំនួន ៥៩នាក់ ទៀតកំពុងស្ថិតក្នុងកណ្តាប់ដៃពួកហាម៉ាស់ ក្នុងនោះ ៣៥នាក់ប្រហែលបានស្លាប់។ ក្នុងចំណោមចំណាប់ខ្មាំង ទាំង នោះ ក៏មាន ជនជាតិ អាមេរិក ចំនួន ៥នាក់ ហើយហើយមានតែម្នាក់ប៉ុណ្ណោះ ដែល គេដែលគេជឿថានៅមានជីវិត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner