កូនឈើចម្រុះប្រមាណជា៧៥៩ដើម ត្រូវបានអាជ្ញាធរ ស្រុកវាលវែងធ្វើការដាក់ដាំឡើងវិញ
ខេត្តពោធិសាត់៖ កូនឈឺចម្រុះប៉ុន្មានជា ៧៥៩ ដែលត្រូវបានអាជ្ញាធរស្រុកវាលវែងធ្វើការដាក់ដាំស្ដារឡើងវិញ ខណៈដែលព្រៃឈើមួយចំនួនរងការបានបាត់បង់ ។ដាក់ដាំកូនឈើចម្រុះឡើងវិញនេះ គឺបានធ្វើឡើងនៅវេលាម៉ោង 9 និង 30 នាទីថ្ងៃទី 9 កក្កដា 2020 ម្សិលមិញ នៅចំណុចល្អាងបុរេ ហៅល្អាង 12 នៅក្នុងភូមិបឹងរំលេច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពអភិបាលស្រុកវាលវែងលោក ហេង សុភាណា និងអធិការនគស្រុកវាលវែងលោកវរសេនីយ៍ឯក ធាងឡេង រដ្ឋបាលព្រៃឈើផ្នែកនៃស្រុកវាលវែងលោក ជាហួត រួមនិងអាជ្ញាធរមូលដ្ឋានចូលរួមជាច្រើននាក់ផងដែរ ។
កូនឈើចំនួន 750 ដើមដែលត្រូវបានដាក់ដាំនាពេលនេះរួមមានកូនឈើលម្អមាន ដើមក្ងោក ដើមបេង ស្តៅ ច្រេស ដើមចាន់គីរី ផងដែរ ។
អភិបាលស្រុកវាលវែងលោក ហេង សុភាណា បានបញ្ជាក់ឲ្យដឹងថាការដាំកូនឈើពេលនេះ គឺដើម្បីចូលរួមអបអរសាទរុក្ខទិវា 9 កក្កដា ដោយធ្វើយ៉ាងស្តារឡើងវិញនៅព្រៃឈើ ដែលបានបាត់បង់អោយមានឡើងវិញ និងបរិស្ថានល្អខ្យល់បរិសុទ្ធ ហើយក៍ជាល្បាំរាំងខ្យល់ព្យុះ និងបាក់ស្រុកដី ។
អភិបាលស្រុកវាលវែង ខេត្តពោធិសាត់បានធ្វើការ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ព្រៃឈើធ្វើយ៉ាងណាសូមជួយថែរក្សារការពារ និងកុំនាំគ្នាធ្វើការកាប់បំផ្លាញរុករានទន្ទ្រានយកដី នឹងធ្វើយ៉ាងណាឱ្យធនធានធម្មជាតិ នៅស្រស់បំព្រងបរិស្ថានល្អសម្រាប់កូនចៅជំនាន់ក្រោយយើងទាំងអស់គ្នាផងដែរ ។ នៅបញ្ចប់ពិធីមានការប្រគលើអំណោយដល់ព្រះសង្ឃ យាយជីតាជី ប្រជាពលរដ្ឋ ដែលបានចូលរួមផងដែរ ៕ដោយ សុក្ខារិន






