កូនឈើប្រភេទព្រៃលិចទឹកចំនួន២០០០ដើមត្រូវបានដាក់ដាំសងខាងផ្លូវអ្នកភូមិបន្លាស់ទី២ភូមិ របស់ប្រជាពលរដ្ឋ នៅ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ និង តំបន់សាលាថ្មីភូមិត្រពាំងពោធិ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
កូនឈើប្រភេទព្រៃលិចទឹកចំនួន២០០០ដើមត្រូវបានដាក់ដាំសងខាងផ្លូវអ្នកភូមិបន្លាស់ទី២ភូមិ របស់ប្រជាពលរដ្ឋ នៅ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ និង តំបន់សាលាថ្មីភូមិត្រពាំងពោធិ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
។ ពីធីនេះធ្វេីឡេីងនោថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅតំបន់បន្លាស់ទីរបស់អ្នកភូមិដែលបានឡេីងមករសនៅលេីគោវិញតាមការអំពាវនាវរបស់អាជ្ញាធខេត្តស្រុកឃុំ ។ កូនឈើ៤ប្រភេនៃព្រៃលិចទឹករួមមានដើម រាំង ម៉ាដេញ ត្រស់ និង ដេីមចាកែសរុបចំនួន២០០០ដើម ត្រូវបានដាក់ដាំអបសងខាងផ្លូវ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក្រោមការផ្ដួចផ្ដើមរបស់ សម្ដេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលមានការចូលរួមពីឯកឧត្តម ប៉ែន សំបូ ទីប្រឹក្សាសម្ដេចចៅហ្វាវាំង និង ជាតំណាងដ៍ខ្ពង់ខ្ពស់របស់សម្ដេច គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោកងិន ហ៊ុន ប្រធានមន្ទីរកសិកកម្មខេត្ត លោកលី ឡានាយខណ្ឌជលផលខេត្ត មន្រីរាជការ កងកម្លាំង ទាំងបី ប្រជាពលរដ្ឋនិងសិក្សានុសិស្សប្រមាណ ៣៥២នាក់ ។ ការដាក់ដាំកូនឈេីប្រភេទនេះឡេីងវិញដេីម្បីជួយធ្វេីការទប់ការហូរច្រោះដីដែលនាំអោយបាក់ផ្លូវដែលទេីបលេីថ្មី ទី២ការដាក់ដាំកូនឈេីព្រៃលិចទឹកនេះឡេីងវិញនៅក្នុងតំបន់ដែលមិនមានព្រៃលិចទឹកដេីម្បីទបខ្យលបក់មកនៅ្នក្នុងរដូវទឹកទន្លេឡេីលិចក្នុងតំបន់នេះហេីយក៍ជាជម្រកត្រីពងកូនផងដែរ ។ ក្នុងនោះប្រធានមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងលោកងិនហ៊ុនបានធ្វេីការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរសនៅក្នុងតំបន់ខាងលេីនេះបញ្ឈប់កាប់រុករានដីព្រៃលិចទឹកយកធ្វេីជាកម្មសិទ្ធឯលជនដែលធ្វេីអោយប៉ះពាលដល់ព្រៃលិចទឹកនិងជាទីជម្រកត្រីពងកូននិងថនិកសត្វផ្សេងៗរសនៅដោយសារតែព្រៃលិចទឹក ៕សុក្ខារិនកំពង់ឆ្នាំង