អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំងប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី 29 ខែមិនាឆ្នាំ 2019 នេះអនុគណកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យអំពី វឌ្ឍនភាពនៃការ អនុវត្តច្បាប់ចរាច
រណ៍ផ្លូវគោកដែលក្រុមការងារលេខាធិការដ្ឋានបានអនុវត្តនាពេលកន្លងមក និង ដាក់ផែនការសម្រាប់អនុវត្តបន្តនាខែមិថុនា។ កិច្ចប្រជុំនេះ គឺធ្វើឡើងនៅមន្ទីរសាធារណៈការនិងដឹកជញ្ជួនខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តមអៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តមកែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។
លោក គង្គ ឃាង អនុប្រធានមន្ទីរសាធារណៈកានិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា កន្លងមកនេះកម្លាំងចម្រុះនៃអនុគណកម្មការសុវត្តិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង បានបំពេញកិច្ចការរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកប
ដោយប្រសិទ្ធភាពខ្ពស់ ដូចជាការចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមទីសាធារណៈតាមរោងចក្រ និងប្រជាពលរដ្ឋ។
   ជាមួយគ្នានេះក៏បានចុះធ្វើវិធានការរដ្ឋបាលរឹតបន្តឹងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅនីមួយៗដែលខេត្តបានកំណត់ ដូចជាការពិនិត្យ រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង និង ការចុះធ្វើសុវត្ថិភាពចរាចរណ៍ ផ្តល់មួកសុវត្ថិភាពដល់ប្រជាជាពលរដ្ឋឆ្លើយត្រូវសំណួរពីច្បាប់ចរាចរណ៍ផ្លូវគោគ។ លោក គង្គ ឃាង ក៏បានបន្តឲ្យដឹងទៀតថា បើទោះបីករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះជាងខែមុនប៉ុន្តែទាមទារអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការស្វែងយល់ និង ផ្សព្វផ្សាយច្បាប់ចរាចរណ៍បន្តទៀត។
  ក្នុងកិច្ចប្រជុំខាងលើនេះបានធ្វើការពិភាក្សាគ្នានូវចំណុចមួយចំនួនដូចជា ការកំណត់ភូមិសាស្រ្តតំបន់ពិសេសស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អង្គភាព ស្ថាប័នរដ្ឋ ធ្វើជាគំរូនៃការអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងបំផុត។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំងបានសំដែងនូវកាកោតសរសើរ ចំពោះមន្រ្តីជំនាញ និងកម្លាំងចម្រុះទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
  ឯកឧត្ត្តមមានប្រសាសន៍បន្តទៀតថាៈ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាកចរាចរណ៍អោយនៅកម្រិតទាបនោះ ត្រូវបន្តធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍អោយបានច្រើនបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយគ្រប់ស្ថាប័នរដ្ឋទាំងអស់ ថ្នាក់ដឹកនាំអង្គភាព ត្រូវតាមដានពិនិត្យមើលដល់មន្រ្តីថ្នាក់ក្រោមអំពីការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់រថយន្ត ពេលបើកបរ និង បំផុសអោយមានការចូលរួមអោយកាន់តែច្រើនក្នុងការអនវុត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner