អភិបាលរាជធានីភ្នំពេញណែនាំដល់មន្រ្តីរបស់ខ្លួនឲ្យបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ កត្តាសេវាល្អ អាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ

ភ្នំពេញ៖  ថ្លែងក្នុងពិធីប្រកាសតែងតំាងមុខដំណែងរបស់មន្រ្តីសាលារាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៩ ខែឧសភានេះ  អភិបាលរាជធានីភ្នំពេញ​ណែនាំដល់​មន្រ្តីរបស់ខ្លួនឲ្យបំរើសេវាជូនប្រជាពលរដ្ឋ​ឲ្យបានល្អដើម្បីឆ្លើយតប​ទៅនឹង​តម្រូវ ការ របស់ប្រជាពលរដ្ឋ។ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ដោយណែនាំ ដល់មន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញទំាងអស់ត្រូវធ្វើ ខ្លួនអោយបានល្អ ហើយយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានភាពរហ័ស ទាន់ចិត្តទាន់ ពេលវេលាដើម្បី ឆ្លើយតបទៅនឹងតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថា មន្រ្តីរាជការគឺបានបើកប្រាក់បៀវត្សពីរដ្ឋ ដូច្នេះត្រូវតែ បំរើប្រជាពលរដ្ឋឲ្យបានឌិតដល់ ព្រោះកាលណាផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អនិងទាន់ចិត្ត នោះ ក៏ជួយជំរុញកំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ តាមរយៈការទទួលបានចំណូលពន្ធចូលថវិកាជាតិ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner