អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបេីកយុទ្ធនាការដេីរផ្សព្វផ្សាយសារប្រោជន៍មុននិងក្រោយការសម្រាលដេីម្បីបង្ការកុំអោយមានពិការភាព (មានវីដេអូ)
កំពង់ឆ្នាំង: ជនពិការនិងបងប្អូនប្រជាពលរដ្ឋប្រមាណជា៤០០នាក់មកពីបណ្តាស្រុក២ក្រុង១មានស្រុករលាប្អៀ ស្រុក បរិបូណ៍និងក្រុងកំពង់ឆ្នាំងចូលរួមក្នុងពិធីបេីកយុទ្ធនាការដេីរផ្សព្វផ្សាយសារប្រយោជន៍មុននិងក្រោយសម្រាលដេីម្បីបង្ការកុំអោយមានពិការភាពនិងសិទ្ធិទទួលបានសេវាសុខភាពសារធារណះដោយមិនមឥតមានការបង់ថ្លៃ របស់អង្កការករុណាបាត់តំបង ។ ពិធីនេះធ្វេីឡេីងដោយមានការចូលរួមពីអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯមចន្ទ័មករា និងមានការចូលរួមពីប្រធានមន្ទីសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងលោក ថោងចម្រេីននិងអនុប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងលោក ទិត្យវុទ្ធី រួមនិងសហការរីនិងប្រជាពលរដ្ឋចូលរួមផងដែរ ។
ពិធីនេះធ្វេីឡេីងនៅបរិវេណវត្ត បល្លងក៍ ស្ថិតក្នុងភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង
អនុប្រធានមន្ទីសុខាភិបាលខេត្តលោក ទិត្យវុទ្ធី បានលេីកឡេីងថាគោលបំណងក្នុងពិធីនេះគឺធ្វេីយ៉ាងណាបំផុសអោយប្រជាពលរដ្ឋយលដឹងពីសុខមារភាពនិងធ្វេីការជម្រុញអោយប្រជាពលរដ្ឋងាកមករកសេវាសុខាភិបាលនិងមិនមានការេីសអេីងស្ត្រីមានផ្ទៃពោះក្រីក្រទៅមណ្ឌល់សុខភាពឬមន្ទីពេទ្យរដ្ឋធ្វេីការពិនិត្យសុខភាណនិងសម្រាលកូនមិនត្រូវបានបង់ប្រាក់ ។
លោកថាបញ្ហាពិការភាពវាកេីតមានលេីបងៗប្អូនៗស្ត្រីត្រូវបានគិតពីការថែទាំសុខភាពម្តាយនិងទារកដែលផ្តេីមពីពេលមានទម្ងន់រហូតដល់ថ្ងៃកេីតហេីយត្រូវទៅទទួលការចាក់វ៉ាក់សាំងនិងថ្នាំជាតិដែកពីក្រុមគ្រូពេទ្យទេីបកូនកេីតមកមិនមានពិការភាពនោះឡេីយ នៅពេលដែលប្រមុខរាជរដ្ឋាភិបាលកំពង់យកចិត្តទុកដាក់ផងដែរ ។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯមចន្ទ័មករា បានមានប្រសាសន៍លេីកឡេីងថា តាមរយះយុទ្ធនាការនេះនិងរួមចំណែកដេីម្បីរួមចំណែកជួយផ្សព្វផ្សាយពីសិទ្ធជនពិការភាព ដោយជោគជយ័នៃវិសយ័ពិការភាពនៅក្នុងប្រទេសកម្ពុជាហេីយនិងបន្តបង្ហាញឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការលេីកកំពស់សិទ្ធិនិងការចូលរួមរបស់ជនដែលមានពិការភាព ។
លោកបន្តទៀតថាត្រូវធ្វេីយ៉ាងណាធានាដល់ការអនុវត្តដោយមានការចូលរួមគ្រប់ជ្រុងជ្រោយដេីម្បីទទួលបានស័ក្តិសិទ្ធិនៃការអនុវត្តន៍ច្បាប់ស្តីពីកិច្ចការពារនិងលេីកកម្ពស់ជនមានពិការភាពអនុសញ្ញាស្តីពីជនមានពិការភាពទសត្សរ៍ ជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក២០១៨និង២០២២ ។ នៅបញ្ចប់ពិធីមានការចូលពិនិត្យកុមា គ ថ្លង់ និងពិការ នៅមជ្ឃមណ្ឌល់ ករុណាបាត់តំបង ដែលមានសាខាស្ថិតនៅក្នុងសង្កាតខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំងនិងមានរៀបចំពីធីដង្ហែជាក្បួនផ្សព្វផ្សាយផងដែរ ៕ សុក្ខារិន កំពង់ឆ្នាំង