ហ្គេមបាញ់ត្រីរបស់លោកភ័ក្ត្រ នៅច្រមុះជ្រូកក្បាលថ្នល់(271)ខណ្ឌចំការមន ទាល់តែមានបញ្ចាពីលោកស្នងការ និងលោកអភិបាលរាជធានីទេ មេីលទៅទេីបអាចបង្ក្រាបបាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានទីតាំងហ្គេមបាញ់ត្រី១កន្លែង របស់លោក ភ័ក្ត្រ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ (ផ្ទះអ៊ុតសក់)ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុងតែបើកដំណើរការនិងប្រមូលផ្ដុំក្រុមក្មេងស្ទាវហេីយអាចជាកន្លែងប្រើប្រាស់និងចែកចាយគ្រឿងញៀនទៀតផង បេីទោះបីប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការលុបបំបាត់ល្បែងសុីសងក៏ដោយ ។

ទីតាំងនេះត្រូវបានបណ្ដាញសង្គមផ្សព្វផ្សាយជាច្រេីនដងមកហេីយ នាពេលកន្លងមក និងអាចដឹងលឺដល់លោកអធិការខណ្ឌចំការមន និងអភិបាលខណ្ឌចំការមន ផងដែរ តែសុំសរសេីរទីតាំងល្បែងខុសច្បាប់នេះនៅតែបេីកលេងបានធម្មតា ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបើកលេងល្បែងសុីសងហ្គេមបាញ់ត្រីទាំងនេះសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមន្ត្រីក្រោមឱវ៉ាទ និងឲ្យចុះបង្ក្រាបទីតាំងនេះផងព្រោះយប់ឡើងក្មេងៗទាំងនោះចេញចូលៗមួយយប់ទល់ភ្លឺហើយ មានពេលខ្លះឈ្លោះប្រកែកគ្នាទៀតផងដែលរំខានដល់ការរស់នៅរបស់ពួកគាត់ និងមានពេលខ្លះពួកគេលេងចាញ់ល្បែងអស់អាចចេញធ្វើសកម្មភាពឆក់ប្លន់ និងបទល្បើសផ្សេងទៀតផងដែរ ៕ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner