បញ្ជូនខ្លួនស្ត្រី ២នាក់បងប្អូន និងគ្រឿងញៀ ន ជាង ៧គីឡូក្រាម ទៅឲ្យតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩  ខែឧសភា ឆ្នាំ២០ ១៩នេះ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀ ន(ក៩) ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនស្ត្រីជន សង្ស័យ២នាក់បងប្អូនបង្កើត ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀនជាង៧គីឡូក្រាម ចាត់ការតាមនីតិវិធី ។
 
ជនសង្ស័យទី១ឈ្មោះ ហ៊ឹម ពៅ ភេទស្រី អាយុ  ២៥ឆ្នាំ និងទី២ឈ្មោះ ហ៊ឹម ជូរ ភេទស្រី អាយុ  ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៦ ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សី កែវ  រាជធានីភ្នំពេញ ។
 
សូមជម្រាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងផ្ទះរបស់ពួកគេ និងដកហូតបានម្ស៉ៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន ២២កញ្ចប់ មានទម្ងន់សរុប ៧,០៩៥.៥៥ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង, សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនធំ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
 
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ  ហ៊ឹម ជូរ បានសារភាពថា ឈ្មោះ ម៉ៅ បានជួលរូបនាងឲ្យលក់គ្រឿងញៀនទាំងលក់ដុំ និងលក់រាយ អស់ប្រមាណជា ២គីឡូក្រាម ក្នុងមួយថ្ងៃៗ ដោយឲ្យកម្រៃចំនួន ៥០ដុល្លារ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner