អស់ពីរំលោភផ្លូវមករំលោភប្រឡាយម្តង
អត្ថបទដោយ៖
Kien Sereyvuth
នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៩ គណ:បញ្ជាការឯកភាពរដ្ឋបាលសង្កាត់គោកឃ្លាង ដឹកនាំកម្លាំងចុះទប់ស្កាត់ភ្លាមៗ និងរុះរើសំណង់រៀបឥដ្ឋរំលោភចូលចំណីប្រទ្បាយសាធារណៈ ស្ថិតនៅភូមិដីថ្មីសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានណែនាំធ្វើកំណត់ហេតុដល់ម្ចាស់សំណង់អោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ក្នងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរសង្កាត់គោកឃ្លាងនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។
ជាមួយនេះ រដ្ឋបាលសង្កាត់គោកឃ្លាងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បញ្ឈប់ការរំលោភយកចំណីប្រទ្បាយ ចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ទំនិញ សម្ភារផ្សេងៗ បណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ របស់យើង ។