រក្សាទុកថ្នាំញៀននៅជាប់ខ្លួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌសែនសុខ
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាល ភ្នំពេញថ្មី ឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង២៣និង៥០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យទី១)ឈ្មោះ ឈុំ មឿន ភេទប្រុស អាយុ៣០ឆ្នាំ និងទី២)ឈ្មោះ យ៉ន ណា ភេទប្រុស អាយុ៣៥ឆ្នាំ (អ្នកទាំងពីរមានមុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ)។ សម្ភារដកហូត៖ ក្រាមសថ្លា០១កូនថង់តូច និងម៉ូតូ០១គ្រឿង។
សមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានឲ្យដឹងថា មុនពេលឃាត់់ខ្លួន កម្លាំងផ្នែកអន្តរាគមន៍បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យទាំង២ ជិះម៉ូតូឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ