ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីន Francis G. Escudero
អត្ថបទដោយ៖
ឆាយ រត្ថា
មានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា
សម្ដេចធិបតី៖ “បន្ថែមលើផ្នែកនយោបាយ និងការទូត ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគនៅមានលម្ហច្រើន ដែលជាកាលានុវត្តភាពប្រកបដោយសក្កានុពល ដើម្បីជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ កម្ពុជាអាចក្លាយជាដៃគូប្រកបដោយសក្កានុពល ក្នុងការចូលរួមធានាសន្តិសុខស្បៀងនៃប្រទេសហ្វីលីពីន ជាពិសេស តាមរយៈអតិរេកស្រូវអង្ករ ដែលកម្ពុជាមាន ជាមួយនឹងគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែង”។
សម្ដេចធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ បន្ថែមលើជើងហោះហើរដែលមានស្រាប់ ជាពិសេស ម៉ានីល-សៀមរាប-ម៉ានីល និងសេប៊ូ-សៀមរាប-សេប៊ូ។


#ams1minute