អ្នកជំនាញទីផ្សារអចលនទ្រព្យវាយតម្លៃថា វិស័យសាងសង់ផ្ទះល្វែងបុរី និងខុនដូ នៅតែមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល៖ បើតាមការវិភាគរបស់អ្នកជំនាញទីផ្សារអចលនទ្រព្យបានវាយតម្លៃថា ការសាងសង់ផ្ទះល្វែងបុរី និងខុនដូនៅក្នុងប្រទេសកម្ពុជា នៅតែមានសក្កតានុពលសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមានតម្លៃសមស្រប នឹងបន្តកើនឡើងក្នុងពេលមុខយ៉ាងខ្លី។

នៅក្នុងពិធីសម្ពោធបុកគ្រឹះបុរី កែវ មរកត មានទីតំាងស្ថិតនៅក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល តាមផ្លូវ៤១ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក ស្រ៊ុន គន្ឋា ប្រធានផ្នែកគម្រោងលក់របស់បុរី កែវ មរកត បានមានប្រសាសន៍ថា គ្រប់សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យទាំងអស់ បានកើតចេញពីសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យវិស័យសំណង់លំនៅស្ថានបានពង្រីក ក៏ដូចជាលើកកម្ពស់ឱកាសវិនិយោគផងដែរ។

លោកបានបញ្ជាក់ថា ការវិនិយោគសាងសង់នេះ ដោយបានធ្វើការសហការវិនិយោគរវាងក្រុមហ៊ុនក្នុងស្រុកជាមួយក្រុមហ៊ុនបរទេស ដែលពោរពេញទៅដោយគុណភាព និងសោភ័ណភាព តាមបទពិសោធន៍ស្តង់ដារគុណភាព និងសោភណ្ឌភាពដ៏ល្អប្រណីត សម្រាប់ការរស់នៅ។ ឱកាសវិនិយោគនេះ ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី៣ របស់រាជធានីភ្នំពេញ ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ប្រធានផ្នែកគម្រោងលក់របស់បុរី កែវ មរកត រូបនេះបានបន្ថែមទៀតថា ការដែលក្រុមហ៊ុនលោកសម្រេចចិត្តបោះទុនវិនិយោគនៅលើទីតំាងនេះ ក៏ដោយសារតែផ្លូវជាតិលេខ៤ មានចរន្តសេដ្ឋកិច្ចខ្លាំងស្រាប់ ដែលជាការរួមចំណែកលើកសម្រស់ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍នៃរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ដែលជាយុទ្ធសាស្រ្តសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្របតាមគម្រោងផែនការមេ សម្រាប់អភិវឌ្ឍន៍ទីក្រុងភ្នំពេញទៅថ្ងៃអនាគតផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner