ថ្នាក់ដឹកនាំកងទ័ពជើងគោក នាំយកអំណោយសម្តេចធិបតី នាយករដ្ឋ​មន្ត្រី​ កម្ពុជា ផ្តល់ជូនយោធិនគ្រប់បណ្តាអង្គភាព​ចំណុះ យោធភូមិភាគទី១ នៃខេត្តស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង)៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាយឧត្តម​សេនីយ៍ ម៉ៅ សុផាន់ បានចាត់ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ​ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងលោកជំទា វ បណ្ឌិត ពេជ្រ ចន្ទមុន្នី ផ្តល់ជូន​យោធិន គ្រប់បណ្តាអង្គភាពចំណុះយោធ​ភូមិភាគទី១ នៅក្នុងឱកាសអបអរសាទរ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ប្រមាណ ២សប្តាហ៍ទៀត ខាងមុខនេះ ។ ពិធីជួបសំណេះសំណាល​នោះ បានធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅទី​បញ្ជាការយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ។

មេបញ្ជាការយោធភូមិភាគទី១ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានថ្លែង ស្វាគមន៍យ៉ាងរ៉ាក់ទាក់ និងកក់ក្តៅបំផុត ចំពោះវត្ត​មានរបស់គណៈអធិបតី និងប្រតិភូអមដំណើរ និងបានរាយ​ការណ៍ជូន អំពីសកម្មភាពអនុវត្តភារកិច្ចការពារជាតិ របស់​អង្គភាពយោធភូមិភាគទី១ នាពេលកន្លងមក ដោយបាន​អនុ​វត្ត​យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ រាជរដ្ឋាភិបាល ក្រសួង​ការ​ពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ។

នាយសេនាធិការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហួត ឈាង បានថ្លែង ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំ​ណាក់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី និង នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជា​ការរង មេបញ្ជាការកងទ័ពជើងគោក ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទា​ហានទាំងអស់ នៃអង្គភាពយោធភូមិភាគទី១ ក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈាន​ចូល​មកដល់ នៅពេលខាងមុខនេះ។

ឧត្តមសេនីយ៍ឯក ហួត ឈាង បានមានប្រសាសន៍ ណែនាំ​ដល់​ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៃអង្គភាពយោធភូមិ​ភាគ​ទី១ ត្រូវពង្រឹងវិន័យកងទ័ពឲ្យបានម៉ឺងម៉ាត់ ,គោរពបទ​ញ្ជារបស់ថ្នាក់លើ តាមឋានានុក្រមឲ្យបានម៉ឺងម៉ាត់ ,ពង្រឹង​សាមគ្គី​ជាមួយមិត្តរួមអាវុធ ជាពិសេសសាមគ្គីជាមួយ​ប្រជា​ពលរដ្ឋ ដែលរស់នៅជុំវិញមូលដ្ឋានអង្គភាពឈរជើង ,ចាត់​តាំងប្រចាំការ ប្រចាំបញ្ជា ២៤ម៉ោង លើ ២៤ ម៉ោង ,ត្រូវគ្រប់​គ្រងចំនួនទ័ពឲ្យបានណែន ,គ្រប់គ្រង់អាវុធយុទ្ធ​ភ័ណ្ឌ គ្រឿងបំពាក់ឲ្យបានល្អ រក្សាការពារសុវត្ថិភាព បណ្តាឃ្លាំងអាវុធគ្រាប់ ,ឃ្លាំងសំភារៈនានាឲ្យបានគត់ហ្មត់ ការពារអគ្គីភ័យ ព្រោះរដូវនេះជារដូវក្តៅ និងត្រូវសហការ​ល្អជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ថែរក្សា​សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសពីធីបុណ្យ​ចូលឆ្នាំថ្មីនេះឲ្យបានល្អ ។

នៅក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក ហួត ឈាង បានអញ្ជើញប្រគល់អំណោយរបស់ សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត ជូនបណ្តាអង្គភាពចំណុះយោធភូមិ​ភា​គទី១ រួមមាន៖ ទីបញ្ជាការយោធភូមិភាគទី១ ទទួលបាន ទឹកក្រូច ២០កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ គុយទាវ ២០កេស ស្កសរ ១៥០គីឡូក្រាម ក្រម៉ា ៥០០ និង ថវិកា ១០ លានរៀល ,កងពលតូចអន្តរាគមន៍លេខ១២៨ ទទួលបាន ទឹកក្រូច ៥០កេស ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ គុយទាវ ៥០កេស ស្កសរ ២០០គីឡូក្រាម ក្រម៉ា ៥០០ និង ថវិកា ៣លានរៀល ,តំបន់ប្រត្តិបត្តិការសឹករង​ស្ទឹង​ត្រែង រតនគិរី និងមណ្ឌលគិរី ទទួលបាន ទឹកក្រូច ១០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ ១០យួរ គុយទាវ ១០កេស ស្កសរ ៥០គីឡូ ក្រម៉ា ១៥០ និងថវិកា ៣ លានរៀល ផងដែរ ៕

ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner