តុលាការចេញដីកាឃុំខ្លួនម្តាយកូនបង្កើត ដែលព្រួតគ្នាចាក់សម្លាប់កូនប្រសារ-ប្តី នៅខណ្ឌសែនសុខ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា នៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៩នេះ បានចេញដីកាឃុំខ្លួនម្តាយកូនបង្កើត  ដែលបានរួមគ្នាកាប់សម្លាប់លើកូនប្រសារប្រុសដោយសារជម្លោះពាក្យសម្ដីលុយ១ម៉ឺនរៀល ដាក់ពន្ធនាគារបណ្តោះអាសន្ន។

អធិការនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បញ្ជាក់ថា ម្តាយកូនទាំង២នាក់  នេះ  ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩នៃ ក្រមព្រហ្មទណ្ឌ ដែលអាចប្រឈម ជាប់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ។ ឃាតកម្មនេះ កើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យ២នាក់ រួមមាន ឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ និងកូនស្រី ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ។ ចំណែក ជនរងគ្រោះ ឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន។

គួររម្លឹកថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី និងជនរងគ្រោះ បានរៀបការជាមួយគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បាននិយាយជាមួយជនរងគ្រោះ ទៅចុះសំបុតអាពាហ៍ពិពាហ៍ហ្នឹងគ្នា ហើយជនរងគ្រោះបាននិយាយថា ចាំការបាន២ឆ្នាំចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយមានជិតប្រច័ណ្ឌលើជនរងគ្រោះ ហើយមានទំនាស់នឹងគ្នាជាញឹកញ៉ាប់ ។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៩ ពេលល្ងាចជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួន ឈ្មោះគង់ ធីតា ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ មកស្នាក់នៅជាមួយខ្លួនដើម្បីជួយមើលជនរងគ្រោះមាន អាការៈមិនសូវស្រួលខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ជននសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយជនរងគ្រោះ១ម៉ឺនរៀល ហើយជនរងគ្រោះមិនព្រមឲ្យ ក៏មានជម្លោះជាមួយគ្នាតែម្តង។

បន្ទាប់មកជនរងគ្រោះបានយកដៃទៅច្របាច់-កជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយជួយ ហើយជនសង្ស័យឈ្មោះ គង់ ធីតា បានកាន់កាំបិតតាំងបុ័ងតោ មកកាប់ជនរងគ្រោះចំកញ្ចឹងក ហើយជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានយកខ្សែភ្លើង ស្កុតចងរុំដៃជើងជនរងគ្រោះ រួចយកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងតែម្តង។រហូតដល់វេលាម៉ោង២១៖០០នាទីយប់ ជនសង្ស័យទាំង២នាក់ បានចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner