សិស្សានុសិស្សជាង២០០នាក់ មកពីសាលាបឋមសិក្សាចំនួន៥ បានទទួលសម្ភារៈបាល់ទាត់ពីក្រុមហ៊ុន អេ អាយ អេ ខេមបូឌា

អត្ថបទដោយ៖
Kien Sereyvuth

សាលាបឋមសិក្សាចំនួន៥បន្ថែមទៀត បានទទួលសម្ភារៈកីឡាបាល់ទាត់ និងការហ្វឹកហាត់របស់គ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា (AIA Cambodia) ។ ការចែកជូនសម្ភារៈកីឡាបាល់ទាត់ និងការហ្វឹកហាត់របស់គ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា គឺធ្វើឡើងក្នុងគោលដៅដើម្បីឆ្ពោះទៅមុខនៃគម្រោងទីលានបាល់ទាត់១០០ ។

នៅក្នុងពិធីប្រគល់និងទទួលសម្ភារៈបាល់ទាត់និងការហ្វឹកហាត់ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ លោកស្រី Pauline Teoh ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ខេមបូឌា បានបញ្ជាក់ថា សាលារៀនចំនួន៥ ដែលទទួលសម្ភារៈរួមមាន សាលាបឋមសិក្សា និងអនុវិទ្យាល័យស្វាយជ្រុំ, សាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន ព្រែកលួង, សាលាបឋមសិក្សា និងអនុវិទ្យាល័យ ព្រែកក្របៅ, សាលាបឋមសិក្សា សុវណ្ណសាគរ និងសាលាបឋមសិក្សាសារិកាកែវ។

លោកស្រីបញ្ជាក់ទៀតថា ការងារសង្គមនេះ ក្រុមហ៊ុនអនុវត្តតាមគម្រោងទីលានបាល់ទាត់១០០ ដែលត្រូវបានប្រកាសក្នុងគម្រប់ខួប១០០ឆ្នាំរបស់សម្ព័ន្ធ អេអាយអេ កាលពីកន្លងទៅ ក្នុងគោលបំណងផ្តល់នូវសម្ភារៈកីឡាមានដូចជា៖ បង្គោលទី២ ក្តារអមតារាង៤ បាល់ទាត់១០គ្រាប់ អាវកាក់៣០ និងកោណហាត់បាល់៤០ ដល់សាលាចំនួន១០០នៅទូទាំងកម្ពុជា។

ស្របគ្នាខាងលើនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្តែងការគាំទ្រ និងបង្ហាញក្តីរីករាយដែលបានឃើញកុមារជាច្រើននាក់ នៃសាលារៀនចំនួន៥ខាងលើ ទទួលបានសម្ភារៈទាំងនេះ ព្រមទាំងការហ្វឹកហាត់បាល់ទាត់ជាមូលដ្ឋាន រួមមានការកំដៅសាច់ដុំ និងការហាត់ជំនាញបាល់ទាត់មួយចំនួនពីក្រុមហ៊ុនផ្ទាល់។

សូមបញ្ជាក់ថា អេ អាយ អេ ជាក្រុមហ៊ុនផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើកការការពារ និងការសន្សំរយៈពេលវែងរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ រហូតមកមកដល់ពេលនេះ ក្រុមហ៊ុនបានផ្តល់ជាសម្ភារៈបាល់ទាត់ទៅដល់សាលារៀនសរុបចំនួន៨៦ហើយ ដែលរួមបញ្ចូលជាមួយដំណាក់កាលនេះ។ ដោយឡែក នៅសល់សាលាចំនួន១៤ចុងក្រោយផ្សេងទៀត ក្រុមហ៊ុននឹងធ្វើការជ្រើសរើសតាមរយៈការដាក់ពាក្យស្នើសុំតាមរយៈផេកហ្វេសប៊ុកផ្ទាល់របស់ក្រុមហ៊ុន និងពីដៃគូអាជីវកម្មនានា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner