ប្រធានមន្ទីសាធារណការខេត្តព្រះវិហារ អំពាវនាវដល់ម្ចាស់យានយន្តទាំងតូច ទាំងធំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានសរសេរបង្ហោះតាមបណ្តាញសង្គម Facebook បញ្ជាក់ថា ខេត្តព្រះវិហារ នៅលើផ្លូវជាតិលេខ៦២ នៅតែបន្កកើតមានស្ទើរជារៀងរាល់ថ្ងៃ ចំពោះអ្នកបើកបរល្មើសច្បាប់ទាំងតូច ទាំងធំ បើទោះបីជាសមត្ថកិច្ច និងក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត បានដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី។

លោក សំ លាងទ្រី បានបញ្ជាក់បន្តថា ក្នុងខែឧសភា ឆ្នាំ២០១៩នេះ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សរុបចំនួន៣៤៧គ្រឿង ត្រូវបានក្រុមការងារត្រួតពិនិត្យយាយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ចាប់ឃាត់បាន ក្នុងនោះ ចំនួន១៥៤គ្រឿង ពិនិត្យឃើញថាត្រឹមត្រូវ ចំនួន០៣គ្រឿងកម្លាំងកាត់ទ្រុងនៅនឹងកន្លែង ចំនួន២៣គ្រឿងដឹកសំពីងសំពោង ចំនួន១៥៤គ្រឿងខ្វះឯកសារ ចំនួន០២គ្រឿងឯកសារក្លែងក្លាយ ០៩គ្រឿងដោះរានតខាងក្រោយ ប័ណ្ណបើកបរក្លែងក្លាយចំនួន០១ និងរថយន្តមិនមានផ្លាកលេខ០១គ្រឿង។ លោកថា បច្ចុប្បន្នយានយន្តទាំងនោះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានធ្វើការអប់រំណែនាំ និងផាកពិន័យតាមនីតិវិធីច្បាប់រួចរាល់។

លោកបានបញ្ជាក់ទៀតថា បើផ្អែកតាមតួលេខដែលធ្វើការពិនិត្យរយៈពេលមួយខែនេះ ឃើញថាម្ចាស់រថយន្តភាគច្រើនមិនបានគោរពតាមច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ដែលករណីនេះ លោកបានអំពាវនាវសូមឲ្យម្ចាស់យានយន្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ពោលគឺ កុំដឹកលើសទម្ងន់ កុំកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងកុំដឹកសំពីងសំពោងជាដាច់ខាត៕ធ.ដ

ដោយៈ សួន លីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner