“រៀនពីគ្រប់កន្លែង រៀនរហូត រៀនមួយជីវិត ដោយត្រូវរៀនធ្វើជាអ្នកទទួលខុសត្រូវ ប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ និងរួមចំណែកបម្រើដល់សង្គមជាតិ”
អត្ថបទដោយ៖
ឆាយ រត្ថា
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ នៅពេលដែល រដ្ឋបាល រាជធានីភ្នំពេញ បានសម្រេចរៀបចំការដាក់ឱ្យសាកល្បងផ្លូវដើរនៅមុខព្រះបរមរាជវាំង គឺមានការចូលរួម និងគាំទ្រខ្លាំងពីប្រជាជន ហើយនេះជាឧទាហរណ៍ជាក់ស្តែងដែលសបញ្ជាក់យ៉ាងច្បាស់អំពីកត្តាប្រែប្រួលនៃការរស់នៅ និងភាពស៊ីវីល័យ របស់ប្រជាពលរដ្ឋ និងបង្ហាញពីការប្រែប្រួលរបស់ប្រជាជន ស្របតាម តម្រូវការ និង លទ្ធភាព ដែលមាន។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានជំរុញ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះមនុស្សដែលមានទេពកោសល្យពីកំណើត តែមិនទាន់ទទួលបានការបណ្តុះបណ្តាលតាមសាលារៀន និងសញ្ញាបត្រ ដើម្បីអាចទទួលបានឱកាសចូលបម្រើការការងារ។

#ams1minute