ក្នុងស្មារតីពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បាននិងកំពុងពិនិត្យការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធ របស់ក្រសួង ដោយកំណត់គោលដៅការងារ ជំរុញកិច្ចការគ្រប់គ្រងស្ថាប័ន និងឱ្យមានការឯកភាពរួមគ្នាលើដំណើរការទៅមុខ ដើម្បីឱ្យសមស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គោលនយោបាយអាទិភាពទាំង ៣ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកំណែទម្រង់មុខងារសាធារណៈ ដែលរួមមាន៖
- ការពង្រឹងសមត្ថភាពមន្ត្រី
- ការពង្រឹងសមត្ថភាពស្ថាប័ន និង
- ប្រព័ន្ធលើកទឹកចិត្តមន្ត្រី និងគោលនយោបាយថ្មីៗរបស់ក្រសួង ព្រមទាំងឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់សង្គមសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជាទៅពេលអនាគត។
១៩ កុម្ភៈ ២០២៥



#ams1minute