គណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមវត្តមានឯកឧត្តម ឃុន ហាំង អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ និងសមាជិក-សមាជិកាជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។

លោក ហែម ដារិទ្ឋ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា វត្តមានដ៏អធិកអធមរបស់ថ្នាក់ដឹកនាំថ្នាក់កណ្តាល និងសមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ គឺកាន់តែធ្វើឱ្យមានការជឿជាក់យ៉ាងខ្លាំងលើអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ខាងមុខនេះ ទទួលបានជោគជ័យតាមការកំណត់របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា។

ស្ថិតក្នុងរដ្ឋបាលខណ្ឌបានខិតខំប្រឹងប្រែងឥតឈប់ឈរ ទោះជាមានបញ្ហាលំបាក និងប្រឈាមថ្មីជាច្រើន ប៉ុន្តែមន្រ្តីគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យគ្រប់ដាប់ថ្នាក់ទាំងអស់ សុទ្ធតែមានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបំពេញតួនាទីជាអ្នកផ្តលសេវាសាធារណៈ ទាំងសេវាសន្តិសុខ និងសេវារដ្ឋបាល ខិតខំជំរុញការស្តា និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំដៅរួមចំណែកអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព និងបានប្រែក្លាយទីក្រុងប្រកួតប្រជែងស័ក្តិសមក្នុងតំបន់ទៀតផង។

ជាមួយគ្នានេះ ឯកឧត្តម ឃុន ហាំង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

តាមការឱ្យដឹងរបស់ គ.ជ.ប. បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ បានឈរឈ្មោះចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។ ក៏ប៉ុន្តែក្នុងថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានគណបក្សតែ៣ប៉ុណ្ណោះ បានបើកយុទ្ធនាការឃោសនា។

សូមបញ្ជាក់ថា សម្រាប់គណបក្សនយោបាយនីមួយៗ មានសិទ្ធិធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត មានរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការឃោសនាបោះឆ្នោតត្រូវធ្វើឡើង តាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយ បានចុះបញ្ជីឈរឈ្មោះ គឺចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner